សុខភាពស្ដ្រី

ជំងឺ​ប្រមេះ​ទឹកថ្លា​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ នឹង​... !!!

​ជំងឺ​ប្រមេះ​ទឹកថ្លា ឬ​ហៅ​ថា Chlamydia គឺ​ជា​ជំងឺ​កាមរោគ​មួយ​ប្រភេទ ដែល​ឆ្លង​តាមរយៈ​ការ​រួមភេទ​តាម​ទ្វារមាស មាត់ ឬ​រន្ធ​គូថ​។ វា​គឺជា​ជំងឺ​កាមរោគ​ដែល​កើតឡើង​លើ​មនុស្ស​ស្រី​ញឹកញាប់​បំផុត ជា​ពិសេស​ស្ត្រី​វ័យក្មេង​អាយុ​ចាប់ពី ១៥ ទៅ​២៤​ឆ្នាំ​។ យ៉ាងណាមិញ ជំងឺ​នេះ​ច្រើន​តែ​មិន​បង្ក​ជា​រោគសញ្ញា​ឲ្យដឹង​ឡើយ តែ​អាច​ព្យាបាល​បាន​ដោយ​ការប្រើ​ថ្នាំ​ផ្ស​។ ផ្ទុយទៅវិញ បើសិនជា​មិន​ព្យាបាល​ទេ ជំងឺ​នេះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​បាន ជាពិសេស​ពិបាក​នឹង​ការ​មាន​ផ្ទៃពោះ​តែម្តង​។

​ជំងឺ​ប្រមេះ​ទឹកថ្លា​អាច​ឆ្លង​តាមរយៈ​
•​    ​ការ​រួមភេទ​តាម​រន្ធ​គូ​ថ មាត់ និង​ទ្វារមាស​
•​    ​ការប៉ះពាល់​នឹង​ប្រដាប់ភេទ​
•​    ​ការឆ្លង​ពី​ម្តាយ​ទៅ​កូន​ក្នុងពេល​ឆ្លងទន្លេ​

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ជំងឺ​ប្រមេះ​ទឹកថ្លា​អាច​នឹង​ធ្វើឲ្យ​សម្រាល​កូន​មុនកំណត់ ឬ​ទារក​កើតមុន ៣៧​សប្តាហ៍​។ ការ​សម្រាលកូន​មុន​កំណើត ឬ​កើត​មិន​គ្រប់​ខែ​នេះ​ច្រើន​តែ​ធ្វើឲ្យ​ទារក​ស្លាប់​ញឹកញាប់​បំផុត តែ​បើ​មិន​ស្លាប់​ក៏​អាច​បណ្តាលឲ្យមាន​បញ្ហា​ដល់​សុខភាព​រយៈពេល​យូរ និង​បង្ក​ជា​បញ្ហា​ជានិច្ច​ដល់​ទារក​ដែរ​។

ទារក​ដែល​កើត​ពី​ម្តាយ​មាន​ជំងឺ​ប្រមេះ​ទឹកថ្លា​អាច​៖
•​    ​មាន​ការបង្ក​រោគ​នៅ​ភ្នែក ដែល​អាច​សម្គាល់​ដឹង​តាមរយៈ​ការហូរ​ទឹករំអិល​ចេញពី​ភ្នែក និង​ហើម​ភ្នែក​ជាដើម​។ អាការៈ​ទាំងអស់​នឹង​បង្ហាញ​នៅពេល​គេ​កើត​បាន ២​សប្តាហ៍​។​
•​    ​មាន​ជំងឺ​រលាក​សួត ដោយ​មាន​អាការៈ ស្ទះដង្ហើម ក្អក ដកដង្ហើម​ញ៉ាប់​ហើយ​អាការៈ​ទាំងអស់នឹង​កើតមាន​នៅពេល​គេ​អាយុ​បាន ៣​ខែក្រោយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ womenshealth.gov

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play