ជំងឺទូទៅ

សញ្ញា​ព្រមាន ៧​យ៉ាង​របស់​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន​

​ដុំ​សាច់​ក្នុង​ខួរក្បាល​មាន​ទំហំ រូបរាង និង​សន្ថាន​គ្រប់យ៉ាង ហើយក៏​មាន​រោគសញ្ញា​របស់​វា​ដែរ​។ ចំពោះ​អា​ការៈដុំ​សាច់​ក្នុង​ខួរក្បាល​វិញ​គឺ​អាស្រ័យ​ទៅតាម​ទីតាំង​ដែល​វា​កើត​ដែរ​។ ឧទាហរណ៍ បើសិន​ជា​ដុំ​សាច់​នៅ​នៅក្បែ​ល​ផ្នែក​កន្លែង​សម្រាប់​គ្រប់គ្រង​ដៃ ឬ​ភ្នែក រោគសញ្ញា​អាច​នឹង​មាន​អាការៈ​ខ្សោយ​ដៃ ឬ​ភ្នែក​មើលឃើញ​ព្រឹលៗ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ អាការៈ​មួយ​ចំនួន​ច្រើន​តែ​កើត​មានជា​ញឹកញាប់​ជាង​អាការៈ​ខាងលើ​ទៅ​ទៀត​។ ខាងក្រោម​នេះ​គឺជា​អា​ការៈប្រមាន​របស់​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល ដែល​អ្នក​គួរតែ​ស្វែងយល់​៖

  1. ​ប្រកាច់​
  2. ​ច​ង្អោ​
  3. ​គំហើញ​មាន​ការប្រែប្រួល​
  4. ​ឈឺ​ក្បាល​ខុសពី​ធម្មតា​
  5. ​ញ័រ​ដៃ​ឬ​ជើង ឬ​ប្រែប្រួល​ទឹកមុខ​ខុសពី​ធម្មតា​
  6. ​មាន​អារម្មណ៍​ថា ផ្នែក​មួយ​នៃ​រាងកាយ ឬ​មុខ​ចេះ​តែ​ស្ពឹកៗ​
  7. ​ការគិត ឬ​ចង​ចាំ​មាន​ការប្រែប្រួល​

​អ្នកជំនាញ​ខាង​ជំងឺសរសៃប្រសាទ​បានឲ្យដឹងថា ជំងឺ​ហ្សែ​ន​មួយចំនួន​អាច​បណ្តាលឲ្យ​មាន​ដុំសា​ច់​ក្នុង​ខួរក្បាល​បាន​។ ប៉ុន្តែ​ដុំ​សាច់​ភាគច្រើន​កើតឡើង​ដោយ​មិន​មាន​ការដឹង ឬ​ស្គាល់​ពី​កត្តា​ប្រឈមមុខ​ណាមួយ​នៅឡើយ​ទេ​។ ក្មេងៗ និង​មនុស្ស​ធំ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​ទំនង​ជា​ងាយ​កើត​ដុំ​សា​ច់ណាស់ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ប្រឈម​មុខ​ដូចគ្នា​ទាំងអស់​មិន​ខ្វល់​ថា​អាយុ​ប៉ុន្មាន​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ prevention

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play