សម្រស់

កំហុស​នៃ​ការ​គេង ៧​យ៉ាង​ដែល​រំខាន​ដល់​ភាពផូ​ផង់រ​បស់​ស្បែក​បាន​

​អ្នក​ទំនងជា​ដឹង​ហើយ​ថា អ្នក​គួរតែ​លាង​សម្អាត​គ្រឿង​ផាត់មុខ​ទាំងអស់​ចេញ​ពី​មុខ​មុនពេល​ចូល​គេង ហើយ​បើសិនជា​អ្នក​មិន​បាន​ធ្វើ​ទេ ឬ​ធ្វើ​មិន​បាន​ត្រឹមត្រូវ នោះ អ្នក​ពិតជា​កំពុងតែ​បន្ថែម​អាយុ​កាន់តែ​ច្រើន​លើ​ផ្ទៃមុខ​ជាមិនខាន​។ សម្រាប់​ស្បែក​ដ៏​ស្រស់​ផូផង់ វា​មាន​ទម្លាប់​មុនពេល​ចូល​គេង​មួយចំនួន​តូច​ដែល​អ្នក​ធ្វើ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​អ្នក​តែងតែ​អាចធ្វើ​ដោយ​មិន​ដឹង​ខ្លួន ហើយ​ថែមទាំង​ប៉ះពាល់​ដល់​ភាពស្រស់ស្អាត​របស់​ស្បែក​ទៀត​។ តើ​វា​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​មិន​បាន​លាង​សម្អាត​មុខ​ឲ្យ​ល្អ​សិន​មុន​ចូល​គេង​
  2. ​ការប្រើ​ទឹ​កក្តៅ ឬ​ត្រជាក់​លាង​សម្អាត​មុខ ព្រោះ​វា​អាច​បង្ក​ការ​រលាក​ដល់​ស្បែក​បាន​
  3. ​មិនបាន​ប្រើ​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​
  4. ​ការ​លេបថ្នាំ​ថែរក្សា​សម្រស់​នៅពេល​យប់​
  5. ​គេង​ខ្នើយ​ដែល​ប្រើ​ស្រោម​ជា​ក្រណាត់​កា​តុង​ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​មុខ​ជ្រួញ​បាន​
  6. ​ចូលចិត្ត​ចុច​មើល Facebook មុនពេល​ចូល​គេង​
  7. ​ប្រើ​ក្រែម​ផ្តល់សំណើម​តែ​លើ​ផ្ទៃមុខ​មួយមុខ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ prevention

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី04  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play