សុខភាពកុមារ

ចង់​ឲ្យ​ទារ​កតូចៗ​គេង​ទៀង​ម៉ោង ឪពុក​ម្តាយ​គួរ​ធ្វើ​បែប​ណា​?

​ការធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​កូន​តូចៗ ឬ​កូន​ធំ​បន្តិច​អាច​ក្លាយទៅជា​រឿង​ពិបាក ជាពិសេស​វា​តែងតែ​ត្រូវការ​ឆ្លងកាត់​ពេលវេលា​ដែល​កូន​ត្រូវការ​គេង​ថ្ងៃ និង​ចូល​គេង​តាម​ទម្លាប់​របស់​ពួកគេ​។ ការ​ដែល​ទទួល​បានកា​រ​សម្រាក​ត្រឹមត្រូវ​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ក្មេងមាន​អារម្មណ៍ល្អ​ក្នុងពេល​គេ​ចេញ​ឆ្ងាយ​ពី​ផ្ទះ ដូច្នេះ​គន្លឹះ​មួយចំនួន​ខាងក្រោម​នេះ គប្បី​តែ​ឪពុក​ម្តាយ​គួរតែ​អនុវត្ត​បាន​ហើយ​ក្នុង​ពេល​ធ្វើ​ដំណើរ​ជាមួយ​កូនតូចៗ​។​

1.​    ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​កូន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​សុវត្ថិភាព​តាមរយៈ​ឲ្យគេ​គេង​ថ្ងៃ​ទៀង​ម៉ោង និង​ចូល​គេង​ពេលយប់​ទៀងពេល​ដូច​កាល​នៅ​ផ្ទះ​ដែរ​។ ចូរ​យក​សៀវភៅ​ដែល​គេ​ចូល​ចិត្ត​មើល របស់​លេង និង​ភួយ​ដែល​គេ​ធ្លាប់ប្រើ ជា​ពិសេស​របស់​ដែល​ទាក់ទង​នឹង​ការ​គេង​របស់​គេ​តាម​ខ្លួន​ផង​។​
2.​    ​បើសិនជា​អាច ចូរ​ព្យាយាម​ធ្វើ​សកម្មភាព​ខាងក្រៅ​ផ្ទះ​ឲ្យបាន​ច្រើន​នៅពេល​ថ្ងៃ ប៉ុន្តែ​ត្រូវឲ្យ​នៅ​ជិត​ផ្ទះ​ដែរ​ក្នុង​ពេល​ល្ងាច ដើម្បី​ឲ្យ​ក្មេង​មានអារម្មណ៍​ងងុយ​គេង​នៅពេល​យប់​
3.​    ​បើ​អាច​គួរតែ​ទិញ​គ្រែ​សម្រាប់​គេង​តាម​ឡាន​ឲ្យគេ ដែល​មាន​រណាំង​បាំង​ត្រឹមត្រូវ និង​ពូក​ប្រកប​ដោយ​ផាសុខភាព​
4.​    ​យក​នូវ​អ្វី​ដែល​ជំនួយ​ដល់​ការ​គេង​របស់​កូន ជាពិសេស​ចម្រៀង​ដែល​គេ​តែងតែ​ស្តាប់​នៅពេល​គេង​
5.​    ​ចូរ​រៀប​គម្រោង​នូវ​ការលេង​ជាមួយ​កូន​រាល់ថ្ងៃ​នៅ​ជុំវិញ​ម៉ោង​ដែល​គេ​ត្រូវការ​គេង​ថ្ងៃ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ parenting

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play