សុខភាពកុមារ

ប្រយ័ត្ន ៖ ធុង​ងូតទឹក​កូន អាច​បង្ក​រោគ និង​ជំងឺ​ជាច្រើន​

​ទោះបីជា​មិន​ទាន់​មាន​ភស្តតា​ង​បញ្ជាក់​ច្បាស់​ថា ធុង​ងូតទឹក អាច​បង្ក​ជំងឺ​រលាក​ផ្លូវទឹក​នោម​ក៏​ពិតមែនក្តី ប៉ុន្តែ ឪពុក​ម្តាយ​គ្រប់រូប​គួរ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​នេះ ជាពិសេស ធុង​ទឹក​ដែល​មាន​ដាក់​ពពុះ​សាប៊ូ (bubble)​។​

​ធុង​ដាក់​ពពុះ​សាប៊ូ​បែបនេះ ភាគច្រើន ឪពុក​ម្តាយ​បាន​ប្រើប្រាស់​សាប៊ូ​ខ្លាំងៗ ឬ​សារធាតុ​បន្ថែម ដែល​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​ស្បែក និង​ប្រព័ន្ធ​ទឹកនោម​របស់​កុមារ​តូចៗ​។​

​ផលវិបាក​មួយទៀត គឺ​វា​នឹង​ធ្វើ​ឲ្យ​កូន​ក្មេង​រមាស់ ឬ​ឈឺ​ស្បែក និង​ប្រដាប់​ភេទ កុមារ​ប្រឹង​ទប់​នោម ហើយ​វា​ក៏​ជា​កន្លែង​មួយ ដែល​បាក់តេរី​សម្ងំ​ខ្លួន​រស់នៅ​ផង​ដែរ​។​

​ដើម្បី​ការពារ​បញ្ហា​នេះ អ្នក​គួរ​ប្រើប្រាស់​តែ​សាប៊ូ​ស្រាល ហើយ​ឧស្សាហ៍​លាង​សម្អាត​ធុង​ងូតទឹក​។ ក្រៅពីនេះ អ្នក​គួរ​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក និង​អាហារ​ដែល​មាន​សុខភាព​ល្អ ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ខ្លាំងក្លា​។​

​ក្នុងករណី​ដែល​កូន​កំពុង​ឈឺ មាន​ជំងឺ​ស្បែក ឬ​ប្រឈម​នឹង​ជំងឺ​នានា សូម​កុំ​ឲ្យ​កូន​ងូតទឹក​បែប​នេះ​ឲ្យសោះ​៕

​ប្រភព ៖ Baby Center
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី04  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play