ជំងឺទូទៅ

ចង់ឲ្យ​តម្រងនោម​សប្បាយចិត្ត និង​សុខភាព​ល្អ គួរតែ​ធ្វើ​វិធី​ងាយៗ​ទាំងនេះ​

​សព្វថ្ងៃនេះ មាន​ការជជែក​គ្នា​ច្រើន​ណាស់​អំពី​វិធី​ហាត់ប្រាណ​ដើម្បី​ថែរក្សា​សុខភាព​បេះដូង ញ៉ាំ​អាហារ​ប្រឆាំង​នឹង​មហារីក និង​ការរៀបចំ​គ្រឿងផ្សំ​សម្រាប់​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ជាដើម​។ ប៉ុន្តែ​គេ​បែរជា​មិន​សូវ​និយាយ​ដល់​តម្រងនោម​សោះ​។ សរីរាង្គ​មួយគូ​នេះ​ក៏​ជា​វិរបុរសដ៏​សំខាន់មិ​ន​អាច​ខ្វះ​បាន​ឡើយ​សម្រាប់​រាងកា​យ​ទាំងមូល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​មាន​តួនាទី​ច្រើនណាស់​ក្នុង​ការជួយ​ថែរក្សា​ឆ្អឹង​កាន់តែ​រឹងមាំ និង​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ទៀតផង​។ តម្រងនោម​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការសម្របសម្រួល​ដល់​ចំណុះ​ឈាម សម្ពាធ​ឈាម បង្កើត​គ្រាប់​ឈាម​ក្រហម រក្សា​អេឡិចត្រូ​លីត្រ​ក្នុង​រាងកាយ ច្រោះ និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ សញ្ញា​ដែល​តម្រងនោម​មិន​សប្បាយចិត្ត ឬ​មិន​មាន​សុខភាព​ល្អ​នោះ មានដូចជា អស់កម្លាំង ហើម​ខ្លួន ពិបាក​ផ្ចង់អារម្មណ៍ ពិបាក​ដកដង្ហើម និងរ​មាស់​ស្បែក​ជាដើម​។ ខាងក្រោម​នេះ​គឺជា​វិធី​ងាយៗ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ជួយ​ឲ្យ​តម្រងនោម​សប្បាយចិត្ត និង​បង្ការ​បញ្ហា​កើតមាន​ទៀត​ផង​។

  1. ​ចូរ​គេង​ឲ្យបាន​គ្រប់គ្រាន់ ជាពិសេស​ការ​គេង​លក់​ស្កប់ស្កល់​ដោយ​គ្មាន​ការរំខាន​យ៉ាងហោច​ណាស់​ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។
  2. ​ចូរ​ចៀសវាង​ការ​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន តាមរយៈ​ការ​ញ៉ាំ​ទឹក​ពី​ខាងក្រៅឲ្យ​បាន​ច្រើន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​ណា​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ផង​។​
  3. ​ចូរ​បង្កើត​ទម្លាប់​ហាត់ប្រាណ​ជាតៀ​អាត់ ព្រោះ​វា​អាច​ជួយ​បង្ការ​ជំងឺ​តម្រងនោម និង​បញ្ហា​ពាក់ព័ន្ធ​យ៉ាង​អស្ចារ្យ​។ ចូរ​ប្រាកដថា​អ្នក​ហាត់ប្រាណ​ឲ្យបាន ១៥០​នាទី​ក្នុង​មួយ​សប្តាហ៍​។​
  4. ​ញ៉ាំ​អាហារ​ដែល​តម្រងនោម​ចូលចិត្ត ជាពិសេស​បន្លែ និង​ផ្លែឈើ​ស្រស់​ដូចជា ទំពាំងបាយជូ បឺ​រី​ពណ៌​ខៀវ ប៉ោ​ម ម្ទេស​ប្លោក​ក្រហម ស្ទឹម​ស​ជាដើម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ prevention

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play