សុខភាពស្ដ្រី

​គ្រាន់តែ​ចាញ់កូន​ក្នុងពេល​មាន​ផ្ទៃពោះ​សោះ តើ​កូន​ឈ្នះ​អ្វីខ្លះ​ពី​ម្តាយ​ទៅ​?

​ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើតែ ៨៥​ភាគរយ​ហើយ​ដែល​មាន​អារម្មណ៍​ចង់​ក្អួត ឬ​ចង្អោ​ក្នុងពេល​ពួកគេ​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ដំបូង​។ នេះ​ហើយ​ដែល​ខ្មែរ​យើង​ហៅ​ថា​ការ​ចាញ់​កូន​។ បើ​យោង​ទៅ​តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Reproductive Toxicology បានឲ្យដឹងថា ការ​ចាញ់កូន​មាន​តម្លៃ​ណាស់ ព្រោះ​តែ​វា​ផ្តល់​ប្រយោជន៍​ដល់​កូន​ក្នុង​ផ្ទៃ​។

​ការសិក្សា​ដដែល​នេះ​បាន​បង្ហាញថា ស្ត្រី​ដែល​ធ្លាប់​មាន​អា​ការៈក្អួត និង​ចង្អោ គឺ​មិន​ងាយរ​លូត​កូន​ទេ ហើយ​ក៏​សម្រាលកូន​ប្រកប​ដោយ​សុខភាព​ល្អ​ដែរ ហើយ​ក្នុងនោះ​មាន​៦,៤​ភាគរយ​ប៉ុណ្ណោះ ដែល​កូន​ត្រូវ​សម្រាល​មិន​គ្រប់​ខែ ខណៈពេល​ដែល​ស្ត្រី​មិន​ធ្លាប់​ចាញ់កូន​សោះ មាន ៩,៥​ភាគរយ សម្រាលកូន​មិន​គ្រប់​ខែ​។​

ធម្មតា ការ​ចាញ់កូន​បង្កឡើង​ដោយ​ការកើនឡើង​របស់​អ័រម៉ូន​មួយ​ឈ្មោះថា Human Chorionic Gonadotropin ដែល​បង្កើតឡើង​ដោយ​សុក តាំង​ពី​ត្រីមាស​ទី​មួយ​មក​ម្លេះ​។ ឥឡូវនេះ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ហើយ​មិន​មាន​រោគសញ្ញា​ចាញ់កូន​សោះ ក៏​មិន​បាច់​បារម្ភ​ដែរ​។ កាលណា បើសិនជា​ចាញ់កូន​ធ្ងន់ធ្ងរ​ពេគ វា​អាច​បណ្តាល​ឲ្យ​គុណភាព​នៃ​ជីវិត​របស់​ស្ត្រី​ថយ​ចុះ​ទៅ​វិញ​ទេ​។​

ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ទាក់ទង​គ្រូពេទ្យ​ជានិច្ច​កាលណា​អ្នក​មាន​អា​ការៈចាញ់កូន ជា​ពិសេស​ពេល​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​តែម្តង​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​សម្រាល​អាការៈ​ចាញ់​កូនបាន​៖

  • ​ញ៉ាំ​អាហារ​តិចៗ តែ​ច្រើន​ដង​
  • ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
  • ​ខាំ​ញ៉េញ​ខ្ញី​លេង​ពេល​មាន​អារម្មណ៍​ចង់​ក្អួត​
  • ​ញ៉ាំ​នំ​ស្រួយៗ​លេង​
  • ​គេង​ឲ្យបាន​ច្រើន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ parenting

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play