ជំងឺបេះដូង

​ទម្លាប់​អាក្រក់ ដែល​នាំ​ឲ្យ​បង្កើន​ហានិភ័យ​ដល់​បេះដូង​

​មនុស្ស​យើង​គ្រប់គ្នា មិន​ថា​គេ ឬ​ខ្ញុំ​ទេ តែងតែ​ប្រាថ្នា​ចង់បាន​បេះដូង​ប្រកប​ដោយ​សុខភាព​ល្អ​។ យ៉ាងណាមិញ ជំងឺ​បេះដូង​សរសៃឈាម​នាពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង​លើ​មនុស្សពេញវ័យ​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា គ្រាន់តែ​មាន​ទម្លាប់​ល្អៗ​មួយចំនួន​នឹង​ជួយ​ធ្វើ​ជួយ​ឲ្យ​អ្វីៗ​កាន់តែ​ខុសប្លែក​ពី​មុន​បាន ជាពិសេស​ជីវិត​មាន​សុខភាព​ល្អ​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង ព្រោះ​វា​នឹង​បង្កើន​ហានិភ័យ​ដល់​សុខភាព​បេះដូង​អ្នក​។​

  • ​ការ​ដែល​អង្គុយ​មើល​ទូរទស្សន៍​ច្រើន​ម៉ោង​ពេក វា​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ទោះបីជា​អ្នក​ហាត់ប្រាណ​ទៀងទាត់​ហើយ​ក៏​ដោយ​។
  • ​ចេះ​តែ​បណ្តោយ​ខ្លួន​ធ្លាក់​ក្នុង​អន្លង់​នៃ​ការ​ខូចចិត្ត ពិបាកចិត្ត​ជា​ប៉ ព្រមទាំង​មិន​ព្រម​ស្វែងរក​ដំណោះស្រាយ​
  • ​បណ្តោយ​ខ្លួន និង​មិន​ខ្វល់​អំពី​ការ​គេង​ស្រមុក ព្រោះ​វា​គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​គេង​បាត់​ដង្ហើម ព្រមទាំង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​ទៀតផង​។
  • ​ការ​ផ្តាច់ទំនាក់ទំនង​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន និង​រស់នៅ​តែម្នាក់ឯង មិនមែន​ជា​រឿង​ល្អ​ដែល​នាំ​ឲ្យ​អាយុវែង និង​សុខភាព​ល្អ​នោះទេ​
  • ​ការសិក្សា​បង្ហាញថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តិចតួច​អាច​ល្អ​ចំ​ពើ​សុខភាព​បេះដូង ប៉ុន្តែ​បើ​ញ៉ាំ​ច្រើន វា​នឹង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ខ្សោយបេះដូង​ទៀតផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ health

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី06  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play