មនុស្ស​មាន​ជំងឺ​ខូចចិត្ត ឬ​បាក់​ទឹកចិត្ត ភាគច្រើន​តែង​សម្តែង​នូវ​អាការៈ​ទាំងនេះ​" /> ​<img src="http://ow.ly/TtMKd" height="1" width="1">មនុស្ស​មាន​ជំងឺ​ខូចចិត្ត ឬ​បាក់​ទឹកចិត្ត ភាគច្រើន​តែង​សម្តែង​នូវ​អាការៈ​ទាំងនេះ​

ជំងឺទូទៅ

មនុស្ស​មាន​ជំងឺ​ខូចចិត្ត ឬ​បាក់​ទឹកចិត្ត ភាគច្រើន​តែង​សម្តែង​នូវ​អាការៈ​ទាំងនេះ​

​ការបាក់​ទឹកចិត្ត​មិនមែន​ចាត់ទុកថា​ជា​ជំងឺផ្លូវចិត្ត​ផ្ទាល់​នោះ​ទេ តែ​វា​គឺជា​អាការៈ​ធ្ងន់ធ្ងរ​មួយ​ដែល​កែប្រែ​មនុស្ស​ដែល​ធ្លាប់តែ​មាន​អារម្មណ៍​ខ្លាំងក្លា ទៅ​ជា​ចុះខ្សោយ​វិញ​ប៉ុណ្ណោះ​។ វា​គឺជា​ជំងឺ​ដែល​កើតឡើង​លើ​មនុស្ស​គ្រប់​ប្រភេទ ដោយ​មិន​ខ្វយ​ល់​ថា​អ្នក​កំពុងតែ​មាន​សុខភាព​ល្អ​ហើយ ឬ​អត់​នោះទេ​។ សព្វថ្ងៃនេះ មាន​មនុស្ស​ប្រហែល ៣៥០​លាន​នាក់​ទូទាំង​ពិភពលោក​កំពុងតែ​មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ឈាន​ទៅរក​ពិការភាព​ខាង​ផ្លូវចិត្ត​ទៀតផង​។ សំណាង​ដែរ ការបាក់​ទឹកចិត្ត​អាច​នឹង​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​បើ​សិន​ជា​អាច​សម្គាល់​អាការៈ​របស់​វា​បាន​ទាន់​ពេលវេលា​ដូ​ច​ជា​៖

  • ​ជា​មនុស្ស​ដែល​លែង​ចាប់អារម្មណ៍​នូវ​អ្វី​ដែល​គេ​ធ្លាប់​ស្រឡាញ់ និង​ចូល​ចិត្ត​កាលពីមុន​
  • ​ជា​មនុស្ស​ដែល​ស្រាប់តែ​លែង​ចង់​ញ៉ាំ​អាហារ ឬ​ចាប់ផ្តើម​ញ៉ាំ​អាហារ​ច្រើន​ភ្លាមៗ​
  • ​គេង​លែង​លក់​
  • ​ចេះ​តែ​អស់កម្លាំង​ជាប់​
  • ​តែង​ឈឺក្បាល និង​មាន​បញ្ហា​ក្រពះ​ពោះវៀន​
  • ​ចេះ​តែ​ចង់​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង​
  • ​មិន​អាច​ផ្តោតអារម្មណ៍​លើ​អ្វី​មួយ​បាន​
  • ​មាន​អារម្មណ៍​ពិបាកចិត្ត​ជាប់​រហូត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play