សុខភាពស្ដ្រី

មូលហេតុ ៧ នេះហើយ ដែលអ្នកត្រូវតែ “គេងបំបៅដោះកូន

អ្នកម្តាយមួយចំនួនប្រហែលជាបានដឹងខ្លះហើយ អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការបំបៅដោះកូន ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញនូវគន្លឹះថ្មីមួយទៀត ក្នុងការបំបៅដោះកូន។

ការគេងបំបៅដោះកូន សំដៅទៅលើសកម្មភាពម្តាយ និងកូន គេងក្នុងផ្ទៃស្មើគ្នា ដែលធ្វើឲ្យម្តាយ និងកូនងាយស្រួល ហើយមិនមានគ្រោះថ្នាក់។

ខាងក្រោមនេះ គឺជាមូលហេតុដែលអ្នក គួរគេងបំបៅដោះកូន ៖

១. ជួយឲ្យកូនគេងលក់ស្រួល​ អំឡុងពេលបំបៅ

២. កូនក្មេងមិនសូវយំ ឬរករឿង

៣.​ ម្តាយ និងកូនអាចគេងបានច្រើនជាងមុន

៤. ងាយស្រួល មិនសូវសាំញ៉ាំ ឬពិបាកច្រើន

៥. ជួយឲ្យក្មេងមានកាយសម្បទាល្អ ដោយស្ថិតក្នុងទីតាំងត្រឹមត្រូវ

៦.​ ជួយឲ្យម្តាយ និងកូនអោបគ្នា ដើម្បីបង្កើនភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក

៧. ម្តាយ និងកូនបានសម្រាក និងសម្រួលអារម្មណ៍៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play