សុខភាពស្ដ្រី

រកឃើញហើយ អាហារដែលអាចធ្វើឲ្យអ្នករលូតកូន​

ការរលូតកូន គឺជា​ការបាត់បង់​ទារក​ក្នុង​អំឡុងពេល ២៣ សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ ៨០ ភាគរយ​នៃ​ការ​រលូត​កូន កើតមានឡើង​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​មិន​សូវ​កើតឡើង​ទេ បន្ទាប់​ពី​ទារ​កមាន​អាយុ​បាន ២០ សប្តាហ៍​។

ការរលូតកូន បណ្តាលមកពីបញ្ហាជាច្រើន ដូចជាចំណីអាហារ សុខភាពម្តាយ របៀបនៃការរស់នៅ ការរងគ្រោះថ្នាក់ ស្រ្តេស និងជំងឺផ្សេងៗ។

ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរចៀសវាង ពីព្រោះ វាអាចធ្វើឲ្យអ្នករលូតកូនបាន ៖

១. អាហារដែលលាងមិនស្អាត ឬចម្អិនមិនបានឆ្អិនល្អ

២. កាហ្វេ និងជាតិស្រា

៣. ការញ៉ាំតែបៃតងច្រើនពេក

៤. ការញ៉ាំគ្រាប់ជីរាល់ថ្ងៃលើសកម្រិត

៥. ថ្លើមសត្វ

៦. ត្រីមានជាតិបារ៉ត

៧. អាហារផ្អាប់ ឬផ្អូមទុកយូរ៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម​ សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play