សុខភាពស្ដ្រី

អាការៈ​ជំងឺ​កូនក្រៅស្បូន ដែល​ស្ត្រីៗ​គ្រប់រូប​គួរកត់សម្គាល់ និង​ចងចាំ​

​ជំងឺ​កូនក្រៅស្បូន​កើតឡើង​បាន​នៅពេល​ដែល​មេ​ជីវិត​ញី​ឈ្មោល​ដែល​រលាយ​ចូលគ្នា​រួច​នោះ កាច់​សម្បុក​នៅក្រៅ​ស្បូន​។ អ្វី​ដែល​ពិបាក​នោះ​គឺថា ការ​មាន​ផ្ទៃពោះ​បែបនេះ​គឺ​មិន​អាច​មើលឃើញ ហើយ​អាច​បណ្តាលឲ្យ​ស្លាប់​បាន​បើសិនជា​មិន​មាន​ការព្យាបាល​ទាន់ពេលវេលា​។ ដូច្នេះ​ចូរ​ស្វែងរក​សេវា​ព្យាបាល​ភ្លាមៗ​បើសិនជា​សង្ស័យថា នរណា​ម្នាក់​កំពុងតែ​មាន​អាការៈ​ជំងឺ​កូនក្រៅស្បូ​នហើយ​។

​រោគសញ្ញា​ជំងឺ​កូនក្រៅស្បូន​គឺ​ស្រដៀង​គ្នា​នឹង​រោគ​សញ្ញា​នៃ​ការ​រលូត​កូន​ដែរ​។ អ្នក​ប្រហែលជា​ធ្លាប់​មាន​ការ​ធ្លាក់​ឈាម​មិន​ទៀងទាត់ និង​ឈឺចាប់​ក្នុង​អាង​ត្រគាក​ក្នុង​ត្រីមាស​ដំបូង​។ ជាធម្មតា រោគសញ្ញា​ទាំងនេះ​អាច​សម្គាល់​ដឹង​នៅ​សប្តាហ៍​ទី ៥ ឬ​ទី​៦​។ ក្រៅ​ពី​ការ​ឈឺពោះ និង​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស អ្នក​ប្រហែលជា​ធ្លាប់​មាន​ការឈឺចាប់​ក្នុងពេល​រួមភេទ ឬ​ពេល​ពិនិត្យ​ក្នុង​អាង​ត្រគាក​។ ការឈឺ​ក្បាល​វិលមុខ ធី​ង​ធោង រក​សន្លប់ ឈឺចាប់​នៅ​ស្មា ឬ​មាន​អា​ការៈចង់​ស្យុក ក៏​អាច​ជា​អាការៈ​របស់​ជំងឺ​កូនក្រៅស្បូន​ដែរ​។ ការឈឺ​នៅ​ស្មា​បង្កឡើង​ដោយ​ការ​ហូរឈាម​ក្នុង​ពោះ ជាពិសេស​ហូរឈាម​ក្រោម​សន្ទះ​ខណ្ឌ​ទ្រូង និង​ពោះ​តែម្តង​។

បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈហូរ​ឈាម និង​ឈឺចាប់​ណាមួយ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​ដើម្បី​គាត់​អាច​ពិនិត្យ ធ្វើតេស្ត​ឈាម និង​ថត​អេកូ​រកមើល​មូលហេតុ​របស់​វា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ parenting

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play