សុខភាពស្ដ្រី

កត្តាដែលអាចជះឥទ្ធិពល ដល់ការមានផ្ទៃពោះ

ខាងក្រោមនេះ គឺជាកត្តាមួយចំនួន ដែលធ្វើឲ្យអ្នកមិនអាច ឬមិនងាយមានកូន ប៉ុន្តែ អ្នកមិនបានចាប់អារម្មណ៍ឡើយ។

ជាការពិតណាស់ បើអ្នកចង់បានកូនលឿន និងមានសុខភាពល្អ ចំណីអាហារ និងរបៀបរស់នៅ ពិតជាសំខាន់ណាស់។ ស្រ្តេស ការជក់បារី និងជាតិស្រា ក៏អាចធ្វើឲ្យអ្នកគ្មានកូនបានដែរ។

ការពិតទី ១

ការសិក្សាបានបង្ហាញថា គូស្វាមី ២០​ ភាគរយ អាចមានកូនបាន ក្រោយព្យាយាមរយៈពេលមួយខែប៉ុណ្ណោះ ហើយមាន ៦៣ ភាគរយ អាចមានកូនបាន ក្រោយព្យាយាមរយៈពេល ៦ ខែ។

ការពិតទី ២

ការប្រើថ្នាំ និងប្រេងរំអិល ក្នុងពេលរួមភេទ អាចធ្វើឲ្យមេជីវិតឈ្មោលអសមត្ថភាព ហើយអ្នកមិនអាចមានកូនបាន។

ការពិតទី ៣

ប្រសិនបើអ្នកមានជំងឺប្រចាំកាយ ឬជំងឺនៅប្រដាប់បន្តពូជ ឱកាសនៃការមានកូន គឺតិច។

ការពិតទី ៤

ការញ៉ាំផ្លែម្នាស់ អាចជួយឲ្យអ្នកឆាប់មានកូនបាន។

ការពិតទី ៥

ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនឱកាសនៃការមានកូន៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី07  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play