ជំងឺទូទៅ

អាហារទាំង ៣ ពេល គួរញ៉ាំម៉ោងប៉ុន្មាន ទើបល្អ?

អាហារចំបងទាំងបីពេល បូកផ្សំនឹងអាហារសម្រន់ទៀត វានឹងជួយឲ្យអ្នកមានសុខភាពល្អ ប៉ុន្តែ តើអ្នកមានដឹងទេថា អ្នកគួរញ៉ាំវាពេលណា ទើបទទួលបានលទ្ធផលល្អបំផុតនោះ?

១. អាហារពេលព្រឹក

អាហារចំបង និងដំបូងគេនេះ មានសារៈសំខាន់បំផុត​ ចំពោះសុខភាពរបស់អ្នក ហើយអ្នកដាច់ខាត ត្រូវតែញ៉ាំវា។ យកល្អ អ្នកគួរញ៉ាំនៅម៉ោង​ ៧ ទៅម៉ោង ៨ ព្រឹក ហើយកុំឲ្យលើសម៉ោង ១០ ពីព្រោះអ្នកខានញ៉ាំអាហារចូលពោះ តាំងពីល្ងាចម្លេះ។

២. អាហារពេលថ្ងៃត្រង់

អ្នកគួររៀបចំខ្លួនញ៉ាំអាហារពេលថ្ងៃត្រង់ ប្រហែលជានៅចន្លោះម៉ោង ១២ៈ៣០ ទៅម៉ោង ២ រសៀល ហើយមិនគួរឲ្យលើសម៉ោង ៤ ទេ។

៣. អាហារពេលល្ងាច

ចន្លោះម៉ោង ៦ ទៅម៉ោង ៩ គឺជាពេលវេលាល្អបំផុត៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play