ជំងឺទូទៅ

ការ​ញ៉ាំ​ទឹក​ត្រជាក់​ច្រើន អាច​ផ្តល់​ផលប៉ះពាល់​ដល់​ម្លឹង​ផង​!!! (​អ្វី​ដែល​អ្នក​មិន​គួរឲ្យ​ជឿ​)

​ការ​ញ៉ាំ​ទឹក​ត្រជាក់ ជាពិសេស​ក្នុង​រដូវក្តៅ វា​ពិតជា​ធ្វើឲ្យ​យើង​មានអារម្មណ៍​ដូច​បាន​ឡើងឋានសួគ៌ា​អញ្ចឹង​។ វា​នឹង​ជួយ​ឲ្យ​រាងកាយ​ត្រជាក់​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា វា​អាច​ប៉ះពាល់​ដល់​រាងកាយ​យើង​ដូចម្តេចខ្លះ​ដែរ​ទេ​?

​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​នៃ​ការ​ញ៉ាំ​ទឹក​ត្រជាក់ អាច​មាន​ឥទ្ធិពល​ដល់​រាងកាយ​របស់​យើង​៖

  • ​ការ​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់ៗ សរសៃឈាម​អាច​នឹង​រួម​ស្វិត ការរំលាយ​អាហារ​អាច​នឹង​ត្រូវ​កាត់​បន្ថយ ហើយក៏​មិន​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​បាន​ល្អ​ដែរ​។
  • ជំនួស​ឲ្យ​ការរំលាយ​អាហារ និង​បឺត​ស្រូប​ជីវជាតិ​ដើម្បី​បង្កើត​ថាមពល រាងកាយ​បែរជា​ប្រើប្រាស់​ថាមពល​ច្រើន​ដើម្បី​សម្រួល​ដល់​សីតុណ្ហភាព​ក្នុង​រាងកាយ​ទៅវិញ​។ ហេតុដូច្នេះ​ហើយ​ទើប​បណ្តាល​ឲ្យ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​។​
  • ​ការ​ញ៉ាំ​ទឹក​ត្រជាក់​ក្រោយពី​ញ៉ាំ​អាហារ​រួច រាងកាយ​នឹង​បង្កើន​ស្លេស្ត​កាន់តែច្រើន រហូត​ដល់​កាត់បន្ថយ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ជា​ហេតុ​ធ្វើឲ្យ​ងាយ​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺ​ផ្សេងៗ​ទៀត​។
  • ​បើសិន​ជា​អ្នក​ញ៉ាំ​អាហារ​បណ្តើ ញ៉ាំ​ភេសជ្ជៈ​ត្រជាក់ៗ ឬ​ភ្លាមៗ​ក្រោយ​ពី​នោះ សីតុណ្ហភាព​របស់​ទឹក​នឹង​ធ្វើ​ឲ្យ​ជា​តិខ្លាញ់​ក្នុង​អាហារ​ដែល​អ្នក​ញ៉ាំ​នោះ​ទៅ​ជា​រឹង ហើយ​រាងកាយ​នឹង​ពិបាក​រំលាយ​វា​កាន់តែ​ខ្លាំង​ទៅវិញ​។

​អ្នកខ្លះ​យល់​ថា ការ​ញ៉ាំ​ទឹកកក​មាន​ប្រយោជន៍​ណាស់​ដោយសារតែ​វា​ជួយ​រំលាយ​កាឡូរី​ក្នុង​ខ្លួន​។ ប៉ុន្តែ​ខ្ញុំ​ជឿថា យើង​គ្រប់គ្នា​ពិតជា​មិន​ចង់​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ខ្លួន​ធ្វើការ​កាន់តែ​ពិបាក​ឡើយ ដូច្នេះ​យក​ល្អ គួរតែ​ធ្វើឲ្យ​ណា​ផ្តល់​ភាពងាយស្រួល​ដល់​ប្រព័ន្ធ​មួយ​នេះ​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការរំលាយ​កាឡូរី​ក្នុង​ខ្លួន មាន​វិធី​ផ្សេងៗ​ទៀត​ច្រើន​ណាស់​ដែល​យើង​អាច​ធ្វើបាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play