សិច

ហេតុផលដែលអ្នក ត្រូវតែបន្តបរបោសអង្អែលគ្នាទៀត ទោះក្រោយពីរួមភេទរួចហើយក៏ដោយ

ក្រោយពីរួមភេទរួច មនុស្សប្រុសភាគច្រើនស្ទើរតែ ៩០ភាគរយហើយដែលងងុយគេង ឬគេងលក់តែម្តង ខណៈពេលដែលស្រ្តីនៅពេលនេះចង់បន្តនូវភាពរ៉ូម៉ែនទិចខាងផ្លូវភេទបន្ថែមទៀត។

ដូច្នេះក្នុងនាមជាមនុស្សប្រុស យកល្អអ្នកគួរតែយល់ដឹងអំពីចំណុចនេះ និងព្យាយាមផ្តល់នូវអ្វីដែលខាងស្រីចង់បានផង ព្រោះកាលណាអ្នកអាចធ្វើវាបាន នោះអ្នកទាំងពីរនឹងទទួលបានប្រយោជន៍ដូចខាងក្រោមនេះ៖

បង្កើតចំណង់ទំនាក់ទំនង និងស្នេហាកាន់តែរឹងមាំចំណង់

ទំនាក់ទំនងខាងផ្លូវអារម្មណ៍ ជាមួយនឹងផ្លូវចិត្ត កាន់តែខ្លាំង គឺជារឿងសំខាន់ណាស់សម្រាប់គូស្នេហ៍ ឬប្តីប្រពន្ធ។ ការថ្នាក់ថ្នមគ្នា ការម៉ាស្សា ឬការបរបោសអង្អែលក្រោយពីរួមភេទរួច នឹងជួយឲ្យអ្នកទាំងពីកាន់តែស្និទ្ធស្នាលគ្នាពីមួយកម្រិតទៅមួយកម្រិតទៀត។

អនុញ្ញាតិឲ្យនាងធូស្រាលក្នុងអារម្មណ៍

មនុស្សស្រីត្រូវការពេលវេលាច្រើនក្នុងការបន្ធូរអារម្មណ៍តានតឹងក្រោយពីរួមភេទរួច ខណៈពេលដែលបុរសត្រូវការតែពីរបីនាទីប៉ុណ្ណោះ។ ដូច្នេះ នាងនៅតែត្រូវការភាពស្និទ្ធស្នាលពីអ្នកដដែល។

បង្កើតបាននូវទំនាក់ទំនងស្នេហាដ៏ល្អមួយ

អ្នកនឹងពេញចិត្តលើការរួមភេទលើកក្រោយៗទៀតកាន់តែខ្លាំង ជាពិសេសគ្រប់ពេលដែលអ្នកប្រើពេលវេលារួមភេទជាមួយគ្នារួចដើម្បីធ្វើការថ្នាក់ថ្នមគ្នាជាទៀងទាត់។ តាមការស្រាវជ្រាវមួយបានឲ្យដឹងថា ស្រ្តីចូលចិត្តនូវការបរបោសអង្អែល និងសកម្មភាពក្រោយរួមភេទ ខ្លាំងជាងការរួមភេទពិតប្រាកដទៅទៀត។

ប្រើមធ្យោបាយផ្សេងៗដើម្បីរួមភេទកាន់តែច្រើន

ការថើបនៅកញ្ចឹងក ការម៉ាស្សាខ្នងឲ្យនាង ការប្រើម្រាមដៃអង្អែលលើរាងកាយគ្នាទៅវិញទៅមកអាចជាវិធីជួយដល់ការបរបោសអង្អែលសម្រាប់តង់ទីពីរបានថែមទៀតផង។ វាប្រហែលជាត្រូវការពេលយូរបន្តិចទើបចាប់ផ្តើមបាន ប៉ុន្តែចូរប្រាកដថា អ្នកអាចប្រើវិធីគ្រប់បែងយ៉ាងក្នុងពេលនេះដើម្បីជំរុញដល់ខាងស្រីទទួលបានចំណុចកំពូលច្រើនដង៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ 1mhealthtips

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី08  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play