ជំងឺទូទៅ

អាការៈចម្លែកៗដែលបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាច្រាលទឹកអាស៊ីតពីក្រពះ

អ្នកជំនាញជាច្រើននិយាយថា នៅពេលអាស៊ីតរបស់ក្រពះច្រាលឡើងដល់បំពង់ក វាគឺជាជំងឺមួយប្រភេទដែលកើតឡើងជាញឹកញាប់បំផុតក្នុងសហរដ្ឋអាមេរិក។

យ៉ាងណាមិញ មនុស្សយើងភាគច្រើន ស្ទើរតែទាំងអស់គ្នាហើយ ដែលធ្លាប់មានអាការៈបែបនេះ ហើយយើងអាចសម្គាល់ដឹងតាមរយៈការ មានអារម្មណ៍ក្រហាយៗក្នុងទ្រូង ឬបំពង់ក។

ប៉ុន្តែការច្រាលទឹកអាស៊ីតពីក្នុងក្រពះនេះអាចបណ្តាលឲ្យមានរោគសញ្ញាផ្សេងៗជាច្រើនទៀតដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យភ្ញាក់ផ្អើលតែម្តង។

ខាងក្រោមនេះគឺជាអាការៈចម្លែកៗ ដែលអាចបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាច្រាលទឹកអាស៊ីតពីក្នុងក្រពះហើយ៖

•    ចេញទឹកមាត់ច្រើនៗ

•    មានជំងឺរលាកសួត

•    ឈឺក្នុងទ្រូងដែលមានលក្ខណៈក្រហាយៗ ហើយភាគច្រើនច្រឡំថាគាំងបេះដូង

•    មានរសជាតិល្វីងៗក្នុងមាត់

•    មានជំងឺហឺត

•    ពិបាកក្នុងការលេបអាហារ

•    មានអារម្មណ៍ថា ដូចមានដុំអ្វីមួយស្ទះក្នុងបំពងកជាប់៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ prevention

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play