ជំងឺទូទៅ

តើនឹងមានបញ្ហាដែរទេ បើខ្ញុំឧស្សាហ៍ទប់នោមយូរៗ និងញឹកញាប់?

ករណីទប់នោម គឺជាអ្វីៗដែលមនុស្សយើងចៀសមិនផុតទេ ហើយរឿងនេះភាគច្រើនតែងតែកើតឡើងលើមនុស្សស្រីតែម្តង ព្រោះថាពួកគេត្រូវការកន្លែងត្រឹមត្រូវបន្តិចទើបអាចនោមបានស្រួល។

យ៉ាងណាមិញ ការព្យាយាមទប់នោមច្រើនពេកប្រហែលមិនមែនជារឿងល្អចំពោះសុខភាពឡើយ។

តើការទប់នោមមានគ្រោះថ្នាក់ដែរទេ?

ការទប់នោមអាចធ្វើឲ្យអ្នកប្រឈមខ្លាំងនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្របាន។ កាលណាមនុស្សម្នាក់មានជំងឺនេះហើយ វាក៏ងាយធ្វើឲ្យអ្នកចេះតែចង់ទៅបន្ទប់ទឹកជាញឹកញាប់ដែរ ដែលជាហេតុនាំឲ្យមានបញ្ហាបន្ថែមទៀតដូចជា ការឈឺនៅប្លោកនោម និងប្លោកនោមធ្វើការច្រើនជ្រុល។ ការប្រើថ្នាំ​ និងហាត់ប្រាណបែប Kegel អាចជួយដោះស្រាយបញ្ហាឈឺនៅប្លោកនោមបាន។

តើទប់នោមយូរប៉ុណ្ណាហៅថាមិនអី?

សមត្ថភាពរបស់រាងកាយក្នុងការទប់ទឹកនោម នោះគឺអាស្រ័យទៅតាមចំនួនទឹកនោមដែលមានក្នុងប្កោកនោម ទឹកដែលបានញ៉ាំ កម្រិតជាតិទឹកក្នុងខ្លួន និងសមត្ថភាពផ្ទុកទឹកនោមរបស់ប្លោកនោមដែរ។

ជាទូទៅទៅ មនុស្សយើងអាចទប់ទឹកនោមបានពី ៣ ទៅ៦ម៉ោង ប៉ុន្តែវាមិនទៀងទាត់ទេ។ ប្លោកនោមរបស់មនុស្សមួយចំនួនគឺពិបាកទប់ណាស់ ហើយក៏ត្រូវការប្រញ៉ាប់ទៅបន្ទប់ទឹកដើម្បីនោមដែរ ទោះបីជាទឹកនោមមានតែបន្តិចក៏ដោយ៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី08  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play