ជំងឺទូទៅ

​បារាំង ផ្អាក​មិន​ឲ្យប្រើ​ថ្នាំ​បំប៉ន​វីតាមីន Uvesterol D ក្រោយ​ធ្វើឲ្យ​ទារ​ក​ម្នាក់​ស្លាប់​

​រូបភាព​នេះ​បង្ហាញ​អំពី​ការ​ក្រើនរំលឹក និង​ណែនាំ​ឲ្យ​ប្រជាជន​ប្រុង​ប្រុងប្រយ័ត្ន ចំពោះ​ថ្នាំ​បំប៉ន​វីតាមីន​កុមារ "Uvesterol D" នៅក្នុង​ឱសថស្ថាន​មួយ ក្នុង​ទីក្រុង Bordeaux ប្រទេស​បារាំង​។​

​​រដ្ឋាភិបាល​បារាំង បាន​ឲ្យ​ផ្អាក​ការលក់ និង​ប្រើប្រាស់​ថ្នាំ​បំប៉ន​វីតាមីន D ក្រោយ​រកឃើញថា មាន​ទារក​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ញ៉ាំ​វីតាមីន​នេះ​។​

​ទារក​ទើបនឹង​កើត​បាន ១០ ថ្ងៃ បាន​ស្លាប់​បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ បន្ទាប់​ពី​បញ្ចុក​ថ្នាំ Uvesterol D នេះ​។

​គួរ​បញ្ជាក់​ផង​ដែរ Uvesterol D គឺជា​ថ្នាំ​ដែល​ពេញនិយម និង​ត្រូវបាន​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់ សម្រាប់​ទារក​ដែល​មាន​បញ្ហា​ខ្វះ​វីតាមីន D ហើយរ​ក​បាន​តែ​នៅក្នុង​ប្រទេស​បារាំង​ប៉ុណ្ណោះ​។ Uvesterol D ត្រូវបាន​ផលិត​ចេញ​ពី​ក្រុមហ៊ុន​បារាំង Crinex​។​

​យ៉ាងណាមិញ ថ្នាំ​មួយ​នេះ ក៏​មាន​ឃើញ​លក់​នៅក្នុង​ប្រទេស​យើង​ដែរ ដូច្នេះ ប្រសិន​បើ​កូន​របស់​អ្នក មាន​បញ្ហា​ខ្វះ​វីតាមីន D សូម​សាកសួរ​ឲ្យបាន​ច្បាស់ អំពី​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​កូន​របស់​អ្នក ជាមួយនឹង​វេជ្ជបណ្ឌិត​ជំនាញ​៕

​​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play