សុខភាពស្ដ្រី

៧ ចំណុច ដែល​មាន​តែ​ម្តាយ​បំបៅកូន​ដោយ​ដោះ​ទេ ទើប​ដឹង​ច្បាស់​

​មនុស្ស​ប្រុស មិន​អាច​ដឹង​ច្បាស់ ថា​តើ​មានរឿង​អ្វី​កើតឡើង ក្នុង​ខ្លួន​របស់​មនុស្ស​ស្រី​នោះ​ទេ​។ ហើយ​មនុស្ស​ស្រី​ធម្មតា​ម្នាក់ ក៏​មិន​អាច​ដឹង​ច្បាស់ ថា​តើ​មានរឿង​អ្វី​កើតឡើង ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​សម្រាលកូន​រួច​ដែរ​។

ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ថា​តើ​មានរឿង​អ្វី​កើតឡើង​ខ្លះ ពេល​អ្នក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។​

១. ពេល​កូន​យំ​មិន​បាត់ រករឿង​ច្រើន ខឹង ឬ​មួរ​ម៉ៅ ដោះ​របស់​អ្នក​អាច​ធ្វើឲ្យ​គេ​ស្ងប់​អារម្មណ៍ និង​នៅ​ស្ងៀម​បាន​
២. ការឈឺ​ដោះ គឺជា​អ្វី​ដែល​ស្ត្រី​ជា​ម្តាយ តែងតែ​ខ្លាច​បំផុត​
៣. អ្នក​ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ញឹកញាប់ ដើម្បី​ថែរក្សា​អនាម័យ​
៤. អ្នកនឹង​សើច​ញញឹម ហើយ​រំភើប ពេល​ឃើញ​ទឹកមុខ​របស់​គេ​ឃ្លាន​ដោះ​របស់​អ្នក​
៥. អ្នក​ក៏​នឹង​សើច ពេល​ឃើញ​កូន​ឈប់​បៅ ហើយ​ញញឹម មើល​មុខ​អ្នក​
៦. អ្នក​មាន​អារម្មណ៍​ថា លើ​លោក​នេះ មាន​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ ពេល​អ្នក​បំបៅ​ដោះ​កូន​
៧. ពេល​មាន​កូន​ក្រោយ​មួយ​ទៀត ការបំ​បៅដោះ អាច​នឹង​ខុស​គ្នា​បន្តិច​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play