របៀបរកលុយ

សន្សំ​ត្រឹមតែ ១០ ភាគរយ នៃ​ចំណូល​របស់​អ្នក អ្នកនឹង​មិនអាច “​ក្រ​” ជាដាច់ខាត​

​បច្ចុប្បន្ន មនុស្ស​ច្រើន​ណាស់ ដែល​កំពុង​ធ្លាក់​ខ្លួន​ក្រ​ដោយ​មិនដឹង​ខ្លួន នោះ​គឺ​ដោយសារ​ហេតុ​អ្វី​ទៅ​? ពីព្រោះ​ពួកគេ​មិនចេះ​សន្សំ​។​

​សេដ្ឋី​មាន​លុយ​រាប់​ពាន់​លាន​ក្នុង​ដៃ លោក David Bach បាន​ផ្តល់​ដំបូន្មាន​ថា ប្រសិនបើ​អ្នក​សន្សំ​លុយ​ក្នុង​មួយខែៗ ត្រឹមតែ ១០ ភាគរយ​នៃ​ចំណូល​របស់​អ្នក នោះ​អ្នក​មិន​ងាយ​ក្លាយ​ជា​អ្នកក្រ ឬ​ជំពាក់​បំណុល​គេ​នោះទេ​។​

​ប៉ុន្តែ គួរ​ឲ្យ​ស្តាយ មនុស្ស​ជាច្រើន​ង​ប់ង​ល់នឹង​សម្ភារៈ​និយម ចាយវាយ​មិនចេះ​គិត រហូត​ពេលខ្លះ សុខចិត្ត​ខ្ចីបុល​គេ ទិញ​របស់​ដែល​មិនចាំបាច់ ដើម្បី​អួត​គ្នា​ទៅវិញ​។​

​លោក​បាន​បន្តទៀតថា លុយ ១០ ភាគរយ​នេះ​ទៀតសោត អ្នក​គួរ​ទុក​ឲ្យ​ឆ្ងាយ​ពី​ដៃ ដាក់​ធនាគារ ឬ​កន្លែង​ណា​ដែល​ពិបាក​យក​មក​វិញ ដើម្បី​កុំឲ្យ​អ្នក​មានឱកាស ដក​វាយ​កចាយ​ផ្តេសផ្តាស ហើយ​លុយ​នេះ គឺ​ទុក​ស្រាប់តែ​គ្រា​មាន​អាសន្ន​ប៉ុណ្ណោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play