សម្រស់

ម៉ាស​បិទមុខ​បំបាត់​មុន ស្នាម​ជាំ និង​ជ្រីវជ្រួញ លេខ ១ ៖ ប្រទាល​កន្ទុយក្រពើ ទឹកឃ្មុំ និង​ក្រូចឆ្មារ​

ការសិក្សា​ជា​ច្រើន​បាន​រកឃើញថា ម៉ាស​បិទមុខ​ប្រទាល​កន្ទុយក្រពើ​នេះ មាន​សារៈសំខាន់ និង​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព​ស្បែក និង​សក់​។

ដោយ​មិន​ចាំបាច់​វែកញែក​លម្អិត ពី​សារៈប្រយោជន៍​នៃ​គ្រឿងផ្សំ​នីមួយៗ យើង​ចាប់ផ្តើម​ធ្វើ​ម៉ាស​នេះ ដោយ​ខ្លួនឯង​តែម្តងទៅ​។​

១. ចិត​យក​សាច់​ប្រទាល​កន្ទុយក្រពើ​មួយ​ស្លាបព្រា​បាយ​
២. យក​ទឹកឃ្មុំ​ឆៅ ១ ស្លាបព្រា​កាហ្វេ​
៣. ច្របាច់​ក្រូចឆ្មារ​យក​ទឹក ឲ្យបាន ២ ស្លាបព្រា​កាហ្វេ​
៤. លាយ​វា​បញ្ចូល​គ្នា​ឲ្យ​សព្វ​ល្អ​
៥. យក​មក​លាប​លើ​ផ្ទៃមុខ ក និង​កន្លែង​ដែល​មាន​បញ្ហា​
៦. ទុកចោល ១៥ ទៅ ២០ នាទី មុន​នឹង​លាង​សម្អាត​ចេញ​
៧. អ្នក​អាច​ធ្វើ​បែប​នេះ ពីរ​បី​ដង​ក្នុង​មួយអាទិត្យ ដើម្បី​កម្ចាត់​មុន ស្នាម​ជាំ និង​ភាព​ជ្រីវជ្រួញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play