ជំងឺទូទៅ

ក្រោយ​ស្រវឹង មិន​ស្រួលខ្លួន គួរ​ធ្វើ​ម៉េច​?

​​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​ញ៉ាំ​ស្រា​ណាស់​។ ក្រោយពេល​ដែល​ស្រវឹង​ម្តងៗ តែង​មាន​អាការៈ​មួយចំនួនកើត​ឡើង ជា​ហេតុ​ដែល​ធ្វើឲ្យ​ពិបាកទ្រាំ​ជាខ្លាំង​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​ធ្វើ​ឲ្យ​អា​ការៈទាំង​នោះ​ធូរស្រាល​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

1.​    ​ក្រោយពេល​ដែល​អ្នក​ស្រវឹង ប្រសិន​ជា​មាន​អា​ការៈឈឺ​ក្បាល អ្នក​អាច​ញ៉ាំ​ទឹកឃ្មុំ​លាយ​ទឹកបាន នោះ​អ្នកនឹង​អាច​មិន​សូវ​ឈឺ​ក្បាល​ទេ​។​
2.​    ​ប្រសិន​ជា​ក្រោយ​ពេល​ដែល​អ្នក​ស្រវឹង ហើយ​មាន​អា​ការៈវិល​មុខ អ្នក​អាច​ពិសារ​ទឹក​ប៉េងប៉ោះ​បាន​។​
3.​    ​បើ​អ្នក​ស្រវឹង ហើយ​មាន​អា​ការៈចង់​ក្អួត អ្នក​អាច​ញ៉ាំ​ផ្លែ​ទំពាំងបាយជូរ​ស្រស់​បាន​។​
4.​    ​បើ​អ្នក​ស្រវឹង ហើយ​ក្តៅ​ពេញខ្លួន អ្នក​អាច​ញ៉ាំ​ទឹក​ឳ​ឡឹ​ក​បាន នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ធូរស្រាល​។​
5.​    ​ប្រសិន​ក្រោយ​ស្រវឹង ហើយ​មាត់​មាន​ក្លិន អ្នក​អាច​បរិភោគ​ក្រូចថ្លុង​បាន នោះ​មាត់​អ្នក​នឹង​មិន​មាន​ក្លិន​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ cocomy.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play