ជំងឺទូទៅ

​ក្រោយ​ថ្ងៃ​នេះ ជូត ម្សាញ់ ច និង​ថោះ នឹង​មាន​រឿង​អស្ចារ្យ​កើតឡើង​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អស្ចារ្យ ដែល​អាច​កើតមាន​លើ​ខ្លួន​ឆ្នាំ​ទាំង​៤​ខាងលើ​ក្រោយ​ថ្ងៃទី​៩​នេះ​។ ដូចនេះ​តើ​មានរឿង​អ្វី​ខ្លះ​ទៅ​?

ឆ្នាំ​ជូត​
អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ មាន​ខួរក្បាល​ដែល​បត់បែន​បាន​ឆាប់​។ ម្យ៉ាងទៀត​គេ​ក៏​មាន​គំនិត​ក្នុងការ​ចំណេញ​ប្រាក់​ច្រើន​ដែរ​។ ដូចនេះ​ក្រោយ​ពី​ថ្ងៃនេះ​ទៅ លាភ​អ្នកនឹង​ចាប់ផ្តើម​ឡើង​ខ្ពស់ ដោយ​មាន​ឱកាស​ចំណេញ​ច្រើន ថែមទាំង​មាន​អ្នក​តាម​ជួយ​ច្រើន​ទៀត​ផង​។​

ឆ្នាំ​ម្សាញ់​
ក្រោយ​ថ្ងៃ​នេះ​ទៅ អ្នក​នឹង​មាន​លាភ​ដែល​ល្អ ដោយ​អ្នក​អាច​ចំណេញ​ពី​ការបណ្តាក់ទុន​។ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ អ្នក​នឹង​មាន​ជីវភាព​ដែល​នឹងនរ ថែម​ទាំង​អាច​ចៀសផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​ទៀតផង​។​

ឆ្នាំច​
ក្រោយ​ថ្ងៃ​ទី​៩​នេះ​ទៅ ទោះបីជា​អ្នក​ជួប​នឹង​បញ្ហា ក៏​អាច​ធ្វើឲ្យ​រឿង​ធំ​ក្លាយ​ជា​រឿងតូច​ដែរ​។ ម្យ៉ាងទៀត​ឲ្យតែ​អ្ន​កអាចក្តោបក្តាប់​ឱកាស​ឲ្យបាន​ល្អ នោះ​អ្នកនឹង​អាច​ក្លាយជា​អ្នកមាន​បាន​។​

ឆ្នាំ​ថោះ​
ចាប់ពី​ថ្ងៃ​ទី​៩ ខែ​មករា​នេះ​ទៅ អ្នក​ពិតជា​មាន​សំណាង​ណាស់​។ ម្យ៉ាងទៀត​អ្នក​ក៏​មាន​អ្នក​តាម​ជួយ​ដែរ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​អាច​ចំណេញបាន​ច្រើន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ cocomy.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play