ជំងឺទូទៅ

​បុរស​មិន​អាច​មាន​កូន ដោយសារ​តែ​មេ​ជីវិត​ឈ្មោល​តិច ចុះ​មេ​ជីវិត​ឈ្មោល​តិច​បណ្តាលមកពី​អ្វី​?

​ធម្មតា​មេ​ជីវិត​ឈ្មោល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ដល់​ការ​មាន​ផ្ទៃពោះ ហើយ​កាលណា​ដែល​ចំនួន​របស់​វា​មាន​តិច និង​គ្មាន​ចលនា​ខ្លាំងក្លា​ទេ វា​ពិតជា​ធ្វើឲ្យ​ការ​មាន​ផ្ទៃពោះ​តែងតែទ​ទួលបាន​ការ​ប​រ៉ា​ជ័យ​ជា​មិន​ខាន​។ ការ​ស្លៀក​សម្លៀកបំពាក់​តឹងៗ ក៏​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មេជី​វិត​ឈ្មោល​ដែរ ជាពិសេស​បុរស​ដែល​មាន​បញ្ហា​មេ​ជីវិត​ឈ្មោល​មាន​តិច​ស្រាប់​។ ទម្លាប់​អាការៈ​ដូចជា ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទ​របស់​ពួកគេ​ដែរ​។

​សម្រាប់​គូ​ស្វាមីភរិយា​ដែល​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ធ្វើជា​ឪពុក​ម្តាយ​គេ តែ​បែរជា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ឥទ្ធប្រយោជន៍ និង​មិន​ទទួល​ជោគជ័យ​ទៀត ដោយសារ​តែ​មេ​ជីវិត​ឈ្មោល​មិន​គ្រប់គ្រាន់ ដូច្នេះ​យក​ល្អ​ខាង​ប្រុស​គួរតែ​ធ្វើយ៉ាងណា​ចៀសវាង​នូវ​រឿង​ដូចខាងក្រោម​នេះ​ឲ្យបាន​ផង​៖

ភាព​ក្តៅ​
ការដែល​យើង​រស់នៅ​ក្នុង​សីតុណ្ហភាព​ក្តៅ​ចាប់ពី ៣៦,៦​អង្សា​ឡើងទៅ ការផលិត​របស់​មេជី​វិត​ឈ្មោល​ត្រូវបាន​កាត់បន្ថយ និង​ចំនួន និង​ភាពរឹងមាំ​របស់​វា​ក៏​ថយចុះ​ដែរ ដែល​ជាហេតុ​នាំ​ឲ្យ​ថយ​ចុះ​ដល់​សមត្ថភាព​នៃ​ការ​បន្ត​ពូជ​ទៀត​។ រឿង​នេះ​មិនមែន​និយាយ​តែ​អាកាសធាតុ​ខាងក្រៅ​ទេ តែ​ការ​ត្រាំ​ក្នុង​ទឹ​កក្តៅ Jacuzzi កម្តៅ​ចេញពី​កុំព្យូទ័រ​ឡេប​ថប់ក៏​អាច​ជា​ដើម​ហេតុនៃ​រឿង​នេះ​ដែរ​។

សម្លៀក​បំពាក់​តឹងៗ​
ការដែល​ស្លៀកពាក់​សម្លៀក​បំពាក់​តឹងៗ​ពេក​ជាពិសេស ខោ​ទ្រនាប់ អាច​រំខាន​ដល់​ការផលិត និង​ការលូតលាស់​របស់​មេជី​វិត​ឈ្មោល​បាន​។ ដូច្នេះ​សមត្ថភាព​របស់​កូនទាហាន​តូចៗ​របស់​អ្នក​ពិតជា​ថយ​ចុះ​ខ្លាំង​ជាមិនខាន​។

ការ​ធាត់​ជ្រុល​
​បុរស និង​ស្ត្រី​ច្រើន​តែ​មាន​ឥទ្ធិពល​មួយ​ស្មើ​គ្នា​ពី​បញ្ហា​អតុល្យភាព​អ័រម៉ូន​ដោយសារ​តែ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើនពេក ជាពិសេស​ការ​ធាត់​ជ្រុល​តែម្តង​។ បញ្ហា​នោះ​គឺ​តែងតែ​ទាក់ទង​នឹង​ការ​មិន​អាច​មាន​កូន​បាន​តែ​ម្តង​។

ទូរស័ព្ទដៃ​
តាម​ការសិក្សា​បាន​សន្និដ្ឋានថា កាំរស្មី​វិទ្យុ​សកម្ម​របស់​ទូរស័ព្ទ​អាច​នឹង​សម្លាប់​មេ​ជីវិត​ឈ្មោល​បាន ជាពិសេស​បុរស​ដែល​ប្រើ​ទូរស័ព្ទដៃ​រយៈពេល​យូរៗ​ពេក​។​

ការប្រើ​ថ្នាំ និង​គ្រឿង​ស្រវឹង​
ការជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការប្រើ​ថ្នាំញៀន ត្រូវបាន​គេ​រកឃើញ​ថា អាច​កាត់​បន្ថយ​ឥទ្ធិពល​នៃ​គុណភាព​របស់​មេ​ជីវិត​ឈ្មោល ព្រមទាំង​សមត្ថភាព​បន្ត​ពូជ​ថែមទៀត​ផង​។ វា​ក៏​រំខាន​ដល់​មុខងារ​ផ្លូវភេទ​មនុស្ស​យើង​ផង​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី10  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play