ជំងឺទូទៅ

​សញ្ញា ៥​យ៉ាង បញ្ជាក់ថា អ្នក​ដល់​ពេល​កាត់​បន្ថយជាតិ​ប្រៃ​ហើយ

​ការ​ដែល​ដឹង​ថា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​សញ្ញា​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ការ​តម​ជាតិ​ប្រៃ​។ ប៉ុន្តែ​មិនមែន​មាន​តែ​រឿង​នេះ​មួយ​មុខ​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​អាការៈ ក៏ដូចជា​រោគសញ្ញា​គួរឲ្យភ្ញាក់ផ្អើល​រយៈពេ​ល​ខ្លី​មួយ​ចំនួន​ដែល​កំពុងតែ​កើតឡើង​លើ​រាងកាយ​អ្នក ក៏​អាច​ត្រូវបាន​គេ​ចាត់ទុកថា អ្នក​ដល់​ពេល​ត្រូវ​កាត់បន្ថយ​ជាតិ​ប្រៃ​ដែរ​។ តើ​វា​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ម្រាមដៃ​ដែល​កំពុងតែ​ពាក់ចិញ្ចៀន​ទៅជា​តឹង​ខ្លាំង​
  2. ​មាត់​ចាប់ផ្តើម​ស្ងួត​ខុស​ពី​ធម្មតា​
  3. ​មាន​អារម្មណ៍​ថា​ក្បាល​ធ្ងន់​ខ្លាំង បូករួម​នឹង​ការឈឺ​ក្បាល​
  4. ​ចេះ​តែ​ចង់​នោម​ញឹក ទោះបីជា​មិន​ញ៉ាំ​ទឹក​ច្រើន​ក៏​ដោយ​
  5. ​ខួរក្បាល​គិត​អ្វី​លែងចេញ ដោយសារ​តែ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​

​អាការៈ​ខាងលើ​សុទ្ធ​តែ​លទ្ធផល​មកពី​ជាតិ​ប្រៃ ក៏ដូចជា​សូ​ដ្យូ​ម​ក្នុង​ឈាម​ច្រើនពេក​។ ដូច្នេះ​មិន​ខ្វល់​ថា​អ្នក​មាន​អាការៈ​ទាំងអស់​ឬ​អត់​ទេ ដើម្បី​កុំ​ឲ្យទៅ​ជា​ជំងឺ​ទាន់ យក​ល្អ​គួរតែ​ដល់ពេល​ដែល​ត្រូវ​កាត់បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើនៗ​វិញ​ទៅ និង​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។ នៅពេល​ដែល​ជាតិ​ប្រៃ​ក្នុង​ឈាមមាន​តុល្យភាព​វិញ​ហើយ រាងកាយ​អ្នកនឹង​វិល​មក​សភាព​ដើម​វិញ​ជាមិនខាន​។ ចូរ​ចាំ​ថា មិន​ត្រូវ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើនជាង ២៣០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ prevention

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play