ជំងឺទូទៅ

ចង់បានកូនឆាប់!​ អញ្ចឹងតើមេជីវិតឈ្មោលរបស់អ្នក ខ្លាំងដែរទេ?

មេជីវិតឈ្មោលមានរូបរាងបែបណា ហើយធ្វើបែបណា ទើបដឹងថា វាមានសុខភាពល្អ?

អានអត្ថបទខាងក្រោមនេះ អ្នកដឹងច្បាស់។ក្រោយពេលរៀបការ ប្រសិនបើអ្នកចង់បានកូន អ្វីដែលអ្នកត្រូវគិតមុនគេ គឺមេជីវិតឈ្មោល។ សមត្ថភាព និងបរិមាណរបស់មេជីវិតឈ្មោល ពិតជាសំខាន់ណាស់ ក្នុងការជួយឲ្យអ្នកឆាប់មានកូន។

យ៉ាងណាមិញ​ សុខភាពមេជីវិតឈ្មោល ក៏អាចអាស្រ័យទៅលើសុខភាពទូទៅរបស់អ្នកដែរ។

១. មនុស្សប្រុសមាឌធម្មតា មានឱកាសបង្កើតកូន បានល្អជាងមនុស្សប្រុសដែលមានតូច ឬធំខ្លាំង

២. មនុស្សប្រុសដែលមិនសូវស្លៀកខោក្នុង ឆាប់មានកូនជាងមនុស្សប្រុសដែលស្លៀកតឹងៗ

៣. មនុស្សប្រុសដែលមិនសូវញ៉ាំអាហារខ្ចប់ប្លាស្ទិក ឱកាសនៃការមានកូន គឺខ្ពស់ជាងអ្នកដែលឧស្សាហ៍ញ៉ាំអាហារខ្ចប់បែបនេះ

៤. មនុស្សប្រុសដែលឧស្សាហ៍ញ៉ាំត្រីសាលម៉ុន និងធូណា ច្រើនតែមានមេជីវិតឈ្មោលដែលល្អ និងរឹងមាំ

៥. មនុស្សប្រុសគួរតែបញ្ចេញសកម្មភាព ឬហាត់ប្រាណរាល់ថ្ងៃ ទើបមេជីវិតឈ្មោលមានសុខភាពល្អ៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play