ផ្សេងៗ

ធាត់​ពេក​ជិះ​ឡាន​មិន​រួច ​ត្រូវ​គេ​សណ្ដោង​​​​រទេះ​​តាម​គូទឡាន​




មន្ត្រី​ក្រុង​ Kansas ​សហរដ្ឋ​អាមេរិក​ បាន​​សុំទោស​​មហាជន​បន្ទាប់​ពី​​បង្ហោះ​វីដេអូ​ស្ត្រី​ម្នាក់​​ជិះ​លើ​​រទេះ​​រុញ​សណ្ដោង​​តាម​​គូទឡាន​​​ Pickup ​ដោយ​​​បញ្ឆេះ​​ឲ្យ​​មាន​ការ​សើច​ចំអក និង​ប្រមាថ។


កាល​ពី​ថ្ងៃ​សៅរ៍​​ លោក​ Lamond Rushing ​បាន​​ឃើញ​​​អ្នក​ស្រី​ Becky Kittrell ​ជិះ​លើ​​រទេះ​រុញ​កង់​បួន​​ ត្រូវ​បាន​គេ​សណ្ដោង​​​តាម​​រថយន្ត​ Toyota Tundra ជិះ​​តាម​ដង​​ផ្លូវ​​ដែល​គ្រប​ដណ្ដប់​​ដោយ​​ព្រិល​។​

ក្នុង​វីដេអូ​​នោះ​ មន្ត្រី​ខាង​លើ​​បាន​សរសេរ​ថា​ "​​រឿង​នេះ​កើត​មាន​នៅ​តែ​​ទីក្រុង​ Kansas ​ប៉ុណ្ណោះ (២ដង)។ ​តើ​​​អ្នក​​ទាំង​អស់​គ្នា​ធ្លាប់​ឃើញ​​​ដែរ​ទេ”?

អ្នក​ស្រី​ Kittrell ​ខ្លួន​ឯង​​​​មិន​បាន​ប្រើ​ប្រាស់​ Facebook ទេ​​ប៉ុន្តែ​គាត់​ដឹង​ព័ត៌មាន​នេះ​​​​តាម​រយៈ​កូន​ប្រុស​​របស់​ខ្លួន។ ​បើ​តាម​​ប្រភព​អ្នក​​ស្រី​ជា​​ជន​ពិការ​រូប​នេះ​បាន​ប្រាប់​​អ្នក​សារព័ត៌មាន​​ថា ​ពេល​គាត់​​ចេញ​ទៅ​​លេង​ខាង​ក្រៅ​អាកាសធាតុ​ត្រជាក់​​ខ្លាំង​រហូត​​​សល់​ ៧អង្សា និង​ចង់​​ត្រលប់​ទៅ​ផ្ទះ​វិញ​ តែ​រទេះ​រុញ​អស់​ថ្ម​​បញ្ជា​លែង​កើត​ក៏​បាន​បុរស​ចិត្ត​ធម៌​​​ម្នាក់​ជួយ​តែម្ដង​។

ចំណែក​លោក​​ Rushing ​បន្ថែម​ថា ​​លោក​​គ្រាន់​តែ​បង្ហោះ​វីដេអូ​​​​ពុំ​ធ្លាប់​ជួប​ប្រទះ​​ប៉ុណ្ណោះ មិន​មាន​ចេតនា​បញ្ឈឺ​អ្នក​ស្រី​​ឡើយ។ ​លោក​​មិន​បាន​​ចាប់​អារម្មណ៍​​ថា​​​វា​​ជា​រឿង​ឃោរឃៅ​ដែរ ​រហូត​លោក​បាន​អាន​​ comment ខាង​ក្រោម​វីដេអូ​​​ទើប​ធ្វើ​ឲ្យ​​លោក​សោកស្ដាយ​ចំពោះ​កំហុស​​នេះ។ ចុង​បញ្ចប់​​ គាត់​បាន​លុប​ចោល​វីដេអូ​នោះ​ចេញ រួម​ជា​មួយ​ការ​សន្យា​​​​ឈប់​ធ្វើ​បែប​នេះ​ទៀត៕

 

 

 





ប្រភព៖ sabay.com.kh

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play