ជំងឺទូទៅ

​គ្រាន់តែ​កោ​រោម​នៅ​ថ្ងាស​ក្រោម​សោះ អាក្រក់​អត់​?

​រឿង​នេះ​អាច​ដែរ​។ ការ​កោ​រោម​នៅ​ថ្ងាស​ក្រោម អាច​ធ្វើឲ្យ​ប្រឈមខ្ពស់​នឹង​ជំងឺឬ​សនៅ​ប្រដាប់​ភេទ​ជាពិសេសស​ម្រាប់​អ្នកមាន​ភាព​សកម្ម​ខាង​ការ​រួមភេទ​តែម្តង​។ វា​ក៏​បណ្តាល​ឲ្យ​ស្បែក​មាន​បញ្ហា​ច្រើន​ដែរ តាមរយៈ​ការ​រលាក​ស្បែក​តែម្តង និង​ការបង្ក​រោគ​ដោយ​វីរុស​ជាដើម​។ រោម​នៅ​ថ្ងាស​ក្រោម​ក៏​អាច​ការពារ​អ្នក​ពី​ធូលី​ដី និង​បាក់តេរី​ចូល​ក្នុង​រាងកាយ​បានដែរ​។ ក្រៅពី​នេះ​ការគ្រប់គ្រង​សីតុណ្ហភាព​ក្នុង​ខ្លួន​ក៏​ជា​ចំណែក​មួយ​នៃ​រោម​ថ្ងាស​ក្រោម​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​ជា​ច្រើន​បានបញ្ជាក់​ថា ការ​កោ​រោម​នៅ​ថ្ងាស​ក្រោម​មិនមែន​ជា​រឿង​មួយ​ផ្តល់​សុខភាព​ឡើយ ជាមួយនឹង​ហេតុផល​ដូចខាងក្រោម​នេះ​៖

រោម​ថ្ងាស​ក្រោម​ពិតជា​អាច​ជួយ​ការពារ​អ្នក​បាន​
រោម​នៅ​ថ្ងាស​ក្រោម​គឺជា​ហេតុផល​មួយ​ដែល​ការពារ​អ្នក​ដល់​ឥឡូវ ព្រោះ​វា​ជួយ​ការពារ​មិន​ឲ្យ​បាក់តេរី និង​ធូលី​ដី​ចូល​ក្នុង​ខ្លួន​បាន​។ ក្រៅពីនេះ ការ​កោ​រោម​ថ្ងាស​ក្រោម​នឹង​ធ្វើឲ្យ​អ្នកងាយ​ឆ្លង​ជំងឺ​កាមរោគ​ទៀត​។

ការ​កោ​រោម​នៅ​ថ្ងាស​ក្រោម​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ឬ​ស​នៅ​ប្រដាប់ភេទ​
ទោះបីជា​យ៉ាងណា​ក៏ដោយ រោម​នៅ​ថ្ងាស​ក្រោម​មិនមែន​ការពារ​អ្នក​ពី​ជំងឺ​ឬ​ស​នៅ​ប្រដាប់​ភេទ​មួយ​ភាគរយ​នោះ​ទេ តែ​វា​នឹង​ជួយ​កាត់បន្ថយ​ការប៉ះពាល់​ស្បែក​ជាមួយនឹង​អ្នក​ដែល​មាន​ជំងឺ​នេះ​។

ការ​កោ​រោម​នៅ​ថ្ងាស​ក្រោម​អាច​បណ្តាលឲ្យមាន​បញ្ហា​ស្បែក​
នៅ​ពេល​អ្នក​សម្រេចចិត្ត​កោ​រោម​នេះ វា​ប្រហែល​ជា​បង្ក​ជាការ​រលាក​ដល់​ស្បែក​បាន​។ ក្រៅពីនេះ អាកា​រៈបូស​នៅ​ប្រដាប់​ភេទក៏​អាច​កើត​មាន​ដែរ​។

រោម​នៅ​ថ្ងាស​ក្រោម​ពិតជា​អាច​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ​បាន​
គ្រប់​គល់​រោម​ទាំងអស់​សុទ្ធតែ​មាន​ក្រពេញ​មួយ​ឈ្មោះថា​សេ​បូម​សម្រាប់​បញ្ចេញ​ជា​ជាតិ​ប្រេង​ដល់​រោម​ទាំងនោះ ។ នៅពេល​ដែល​ជាតិ​ប្រេង​ទាំងនោះ​មាន​គ្រប់​សរសៃ​ហើយ វា​នឹង​ធ្វើឲ្យ​ស្បែក​ខាងក្រោម​ត្រជាក់ ដូច្នេះ​វា​នឹង​គ្រប់គ្រង​ដល់​សីតុណ្ហភាព​រាងកាយ​បាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី11  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play