របកគំហើញសុខភាពថ្មីៗ

​ការស្រាវជ្រាវ​៖ ញ៉ាំ​សាច់​ក្រហម​ច្រើនពេក ហានិភ័យ​ចំពោះ​សុខ​ភាព​កាន់តែ​ខ្លាំង​

​បើ​យើង​និយាយ​ដល់​រឿង​សាច់​ក្រហម វា​អាច​ជា​ហេតុផល​មួយ​នាំ​ឲ្យ​អ្នក​ទទួល​ទាន​វា​ច្រើន ប្រឈម​ខ្ពស់​នឹង​ការកើនឡើង​កូ​ឡេ​ស្តេ​រ៉ុល និង​ខ្លាញ់ Saturated Fat ក្នុង​ឈាម ដែល​ជាហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​ទៀត​នឹង​ជំងឺ​រ៉ាំរ៉ៃ​យ៉ាងច្រើន​។

​ថ្មីៗ​នេះ មាន​ការសិក្សា​ថ្មី​ចំនួន​ពីរ បាន​លើកទឹកចិត្ត​ដល់​មនុស្ស​យើង​គ្រប់​គ្នា​ឲ្យ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម ព្រោះ​វា​ប្រឈាម​ខ្ពស់នឹង​ការ​រលាក​ពោះវៀន​។ ចំពោះ​សាច់​ដែល​អាំង​មាន​ផ្សែង ប្រឈម​ខ្ពស់​នឹង​ការស្លាប់​ដោយសារ​ជំងឺមហារីក​សុដន់​។ ចំពោះ​សាច់​ដែល​ចម្អិន​ដោយ​សីតុណ្ហភាព​ខ្ពស់ ក៏​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ជំងឺមហារីក និង​ទឹកនោមផ្អែម​ដែរ​។

ក្រៅពីនេះ សម្រាប់​ត្រី ឬ​សាច់​បក្សី​ដែល​ចម្អិន​ដោយ​ការ​អាំង​វិញ មិន​មាន​ការប្រឈមមុខ​ខ្ពស់​ដូច​សាច់​ក្រហម​ទៅវិញ តែ​វា​បែរ​ជា​ជួយ​ការពារ​សុខភាព​ទៅវិញ​។

ការសិក្សា​ថ្មី​បំផុត​នេះ បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Gut​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ health

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play