ជំងឺទូទៅ

​គន្លឹះ​ងាយៗ ក្នុង​ការថែរក្សា​សុខភាព​កាន់តែ​ល្អ​

​ខណៈពេលដែល ការទទួលបាន​សុខភាព​ល្អ​មិន​មែន​ជា​រឿង​ងាយស្រួល​ធ្វើ​នោះ តែ​វា​ក៏​មិនមែន​ពិបាក​នឹង​ធ្វើ​ដែរ​។ ដូច្នេះ​ដើម្បី​បងប្អូន​មាន​សុខភាព​ល្អ​គ្រប់គ្នា ក្រុមការងារ www.health.com.kh សូម​ណែនាំ​នូវ​គន្លឹះ​ខ្លីៗ​មួយចំនួន​ដើម្បី​ទុក​ជា​ការអាន​កម្សាន្ត និង​ជា​ចំណេះដឹង​សម្រាប់​ការអនុវត្ត​ដែរ​។​

  • ​ចៀសវាង​ការជក់បារី​គ្រប់​ប្រភេទ​
  • ​សម្រាប់​ស្ត្រី​មិន​ត្រូវ​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ និង​បុរស​មិនឲ្យ​លើស​ពីពី​រកែវ​។
  • ​ធ្វើ​ទៅ​តាម​គម្រោង​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ដើម្បី​ការពារ​សុខភាព​បេះដូង និង​ទម្ងន់​
  • ​ចូរ​ប្រើ​វិធី​សម្រក​ទម្ងន់​ដោយ​ការ​ហាត់ប្រាណ និង​របប​អាហារ​។ ចូរ​ហាត់ប្រាណ​យ៉ាងហោចណាស់ ៣០​នាទី ចំនួន ៤ ទៅ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​
  • ​ធ្វើតេស្ត​រក​មើល​ជំងឺ​កាមរោគ​
  • ​ចូរ​ចៀសវាង​ការ​ហាលថ្ងៃ និង​លាបឡេ​ការពារ​កម្តៅថ្ងៃ​ជា​រៀងរាល់ថ្ងៃ​
  • ​ចូរ​ទទួលយក​ការចាក់​វ៉ាក់សាំង​គ្រប់​ប្រភេទ និង​តាមដាន​សុខភាព​ជា​មួយ​គ្រូពេទ្យ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី11  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play