សុខភាពស្ដ្រី

វេជ្ជបណ្ឌិត ប៉ែន កក្កដា ៖ ការចង់មានទឹកដោះឲ្យកូនបៅ មិនមែនជាការលំបាកទេ!

ស្រី្តតែងមានការបារម្ភ ពេលកូនយំឃ្លាន បន្ទាប់ពីសម្រាលកូនរួច ព្រោះវាជាការស្រឡាញ់របស់ម្តាយចំពោះកូន។ បញ្ហាមិនមានទឹកដោះ តែងតែកើតឡើងជាញឹកញាប់ ដោយសារការសម្រាលមុនថ្ងៃកំណត់ ឬដោយការវះកាត់។

ស្ត្រីមួយចំនួនត្រូវបង្ខំចិត្តប្រេីទឹកដោះគោ ដេីម្បីជំនួសឲ្យការបៅដោះម្តាយវិញ​ ជាហេតុនាំឲ្យការចំណាយកេីនឡេីង និងមានបញ្ហាសុខភាពមួយចំនួន ដែលគួរឲ្យបារម្ភ។លេីសពីនេះ ទម្លាប់ខ្មែបុរាណបានរកវិធីងាយផ្សេងៗ ដេីម្បីជំរុញស្ត្រីជាម្តាយផលិតទឹកដោះ ដូចជា ការបន្ថែមឬសឈេី ថ្នាំខ្មែរ ឬស្រាជាដើម ក៏ប៉ុន្តែ វិធីសាស្ត្រនេះ វាពិតជាមានគ្រោះថ្នាក់ និងធ្វេីឲ្យប៉ះពាល់ដល់ទារក តាមទឹកដោះម្តាយដែលគេបៅចូល ពីព្រោះយើងមិនដឹងច្បាស់ជាតិថ្នាំ និងកម្រិតដែលអាចមាន នៅក្នុងរុក្ខជាតិនោះឡើយ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិ បានផ្តល់់នូវអនុសាសន៍ខ្លះ ដើម្បីជួយឲ្យស្រ្តីជាម្តាយ ផលិតទឹកដោះបានកាន់តែច្រើន និងមានសុវត្ថិភាពទាំងម្តាយ និងកូន ៖

១. ម្តាយត្រូវផឹកទឹក ឲ្យបានច្រេីនជាង ២,៥ លីត្រក្នុងមួយថ្ងៃ​ ឬផឹកទឹកដោះគោសម្រាប់ម្តាយ ៨ កែវក្នុងមួយថ្ងៃ ដេីម្បីបង្កេីនជាតិទឹកទៅផលិតទឹកដោះ។

២. ញាុំរបបអាហារ ដែលមានបន្លែឆ្អិន ត្រកូន ផ្ទី ព្រលិត ស្ពៃ ដូចជា ស៊ុបគោ សំឡកកូរ ម្ជួគ្រឿង (ស្រ្តីអាចបរិភោគបានទាំងអស់ និងមិនចាំបាច់បារម្ភថា មានជំងឺទាស់ដោយសារអាហារនោះទេ បេីវាឆ្អិនត្រឹមត្រូវ)។

៣. ឲ្យកូនបៅដោះឲ្យញឹកញាប់ ទោះបីជាមិនចេញ ឬស្រកៀរដោះក៏ដោយ ពីព្រោះវានឹងទៅភ្ញោចឲ្យខួរក្បាលម្តាយ បញ្ចេញអ័រមូនផលិតទឹកដោះ ហើយបេីមិនឲ្យបៅនោះទេ វានឹងមិនចេញទឹកដោះឡើយ។ ការបូម ឬច្របាច់ អាចជួយបានខ្លះដែរ តែការជំរុញឲ្យទារកជញ្ជក់ ជាជំរេីសល្អបំផុត។

៤. មិនត្រូវផឹកថ្នាំខ្មែរបុរាណ ស្រាថ្នាំ ឬថ្នាំចិនសែឡេីយ ។៥. ពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីបន្ថែម អំពីរបៀបបំបៅដោះត្រឹមត្រូវ បញ្ហាដោះខ្វាក់មាន់ ចុងដោះធំ មានដំបៅ ឬមានការឈឺចាប់៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play