របៀបរកលុយ

ត្រូវតែអាន​ បើចង់ជួបគូព្រេង ចង់មានលាភ និងហេងៗពេញមួយឆ្នាំ ថ្ងៃចូលឆ្នាំចិន អ្នកគួរតែ ...

សំណាង និងលាភ ពេលខ្លះ គឺយើងជាអ្នកកំណត់ បើអញ្ចឹង តើយើងគួរធ្វើដូចម្តេច ដើម្បីមានលាភផ្ទួនៗ នៅថ្ងៃបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ?

សូមធ្វើតាមការណែនាំខាងក្រោមនេះ ធានាថា ក្រោយចូលឆ្នាំចិនរួច អ្នកនឹងមានលាភហូរចូលដូចទឹកបាក់ទំនប់ ៖

•    ជួបជុំបងប្អូន ហើយនិយាយជូនពរគ្នាថា ហេង! ហេង! រកស៊ីមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារ មិនមានជំងឺបៀតបៀន

•    កុំស្តីបន្ទោស ឬវាយកូនចៅដាច់ខាត ប្រយ័ត្នទេវតាទ្រព្យខឹង ហើយរត់ចោលអ្នកបាត់

•    ញញឹម ហើយសើចឲ្យបានច្រើនក្នុងថ្ងៃនេះ

•    ជូនកាដូ អាំងប៉ាវ ឬកាក់មាស ឲ្យគ្នាទៅវិញទៅមក

•    ពាក់ខោអាវពណ៌ក្រហមទាំងអស់គ្នា (ជាពិសេសឈុតក្នុង) ដើម្បីស្វាគមន៍ឆ្នាំថ្មី

•    លាក់ទុករបស់មុតស្រួច ឬងាយនឹងបង្កគ្រោះថ្នាក់ ដូចជាកន្ត្រៃ កាំបិទ និងឡាមជាដើម ឲ្យឆ្ងាយពីដៃ

​•    សងលុយ ឬបិទបញ្ជីលុយកាក់ឲ្យចប់សព្វគ្រប់ សម្រាប់ឆ្នាំចាស់ និងដើម្បីចាប់ផ្តើមឆ្នាំថ្មី ដែលល្អឥតខ្ចោះមួយ

•    ប្រសិនបើមិនទាន់មានគូទេ នៅថ្ងៃចុងក្រោយ ចូរទៅមាត់ទន្លេ ឬមាត់សមុទ្រ រួចបោះផ្លែឈើពីរបីដុំ ជាពិសេសក្រូច ទៅក្នុងទឹក ហើយផ្សងរកគូព្រេង នោះអ្នកអាចនឹងភ្ញាក់ផ្អើល ក្រោយចូលឆ្នាំចិនរួច៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play