ជំងឺទូទៅ

ប្រយ័ត្ន បើមិនចង់ថ្លង់ទាំងក្មេង! កុំធ្វើរឿងបែបនេះ ដាក់ត្រចៀករបស់អ្នកដាច់ខាត

មុនពេលមានសំឡីត្បាល់ត្រចៀក ចាស់ៗតែងប្រើចុងឬស្សី ស្លាប់មាន់ ឬរបស់មុតស្រួច យកទៅរុកក្នុងត្រចៀក ដែលជាហេតុធ្វើឲ្យមានការប្រឈមធ្ងន់ធ្ងរ ទៅនឹងការខូចខាតក្រដាសត្រចៀក។ត្រចៀក ជាសរីរាង្គដែលមានរំញោចខ្លាំង ហើយជួយឲ្យជីវិតអ្នកស្រស់បំព្រង។

ចូរស្រមៃទៅមើល ថតើមានរឿងអ្វីកើតឡើង បើអ្នកស្តាប់មិនលឺនោះ?

ចូរបញ្ឈប់ការធ្វើរឿងខាងក្រោមនេះ ប្រសិនបើអ្នកមិនចង់បាត់បង់ត្រចៀករបស់អ្នកនោះទេ ៖

១. កុំយករបស់រឹងៗ ដូចជាឈើចាក់ធ្មេញ ឬដែកមុតស្រួច មកឆ្កឹះអាចម៍ត្រចៀកឲ្យសោះ

២. សំឡីត្បាល់ត្រចៀក ក៏មិនមានសុវត្ថិភាពសម្រាប់អ្នកដែរ

៣. កុំស្តាប់ចម្រៀងដោយប្រើកាសយូរ ឬបើកខ្លាំងៗពេក ពីព្រោះវាអាចធ្វើឲ្យខូចក្រដាសត្រចៀកបាន

៤. កុំចេះតែយកដៃរុកត្រចៀកលេង ពីព្រោះវាអាចបង្កមេរោគ និងគ្រោះថ្នាក់ធ្ងន់ធ្ងរបាន

៥. ពេលឈឺត្រចៀក ត្រូវប្រញាប់ទៅពេទ្យភ្លាម ហើយគួរមានទម្លាប់ពិនិត្យត្រចៀក និងសុខភាពទូទៅជាទៀងទាត់៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play