ផ្សេងៗ

ខ្លោច​ចិត្ត​ណាស់! ឪពុក​បី​សព​កូន​ស្រី ដើរ​តាម​ផ្លូវ​រាប់​គីឡូ​ដី ដោយ​សារ​តែ...




បុរស​ដ៏​គួរ​ឲ្យ​អាណិត​ម្នាក់ ត្រូវ​បង្ខំ​ចិត្ត​បី​សាកសព​កូន​ស្រី អាយុ​៥​ឆ្នាំ​របស់​ខ្លួន ដើរ​តាម​ដង​ផ្លូវ​រាប់​គីឡូ​ដី បន្ទាប់​ពី​មន្ទីរពេទ្យ មិន​ព្រម​ផ្ដល់​រថយន្ត សម្រាប់​ដឹក​សាកសព។

បុរស​ជា​ឪពុក​ខាង​លើ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Gati Dhibar រស់​នៅ​ក្នុង​ស្រុក Pechamundi ប្រទេស​ឥណ្ឌា បាន​ដើរ​ចម្ងាយ ១៥​គីឡូម៉ែត្រ ដោយ​បី​សាកសព​កូន​ស្រី​នៅ​ក្នុង​ដៃ ទាំង​ទុក្ខ​សោក បន្ទាប់​ពី​នាង​បាន​ស្លាប់ នៅ​ឯ​មជ្ឈមណ្ឌល​សុខភាព «Palahada Community Health Centre» ស្ថិត​ក្នុង​ក្រុង Angul។

ក្រោយ​ពេល​បែក​ធ្លាយ​រឿងរ៉ាវ ដ៏​គួរ​ឲ្យ​ខ្លោច​ចិត្ត​នេះ​ឡើង អ្នក​គ្រប់គ្រង និង​ឆ្មាំ​សន្តិសុខ​មន្ទីរពេទ្យ ត្រូវ​បាន​គេ​ព្យួរ​ការងារ តែ​ម្ដង។

យ៉ាងណាមិញ នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ដែល​រឿង​ហេតុ​បែប​នេះ បាន​កើត​ឡើង នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

កាល​ពី​ឆ្នាំ​មុន វីដេអូ​ឃ្លិប​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ បុរស​ម្នាក់​បី​សាកសព​ប្រពន្ធ​របស់​ខ្លួន ដើរ​តាម​ដង​ផ្លូវ យ៉ាង​សោក​សង្រេង ចម្ងាយ​៨០​គីឡូម៉ែត្រ ពី​មន្ទីរពេទ្យ ទៅ​កាន់​ក្រុង Bhawanipatna បន្ទាប់​ពី​ខាង​មន្ទីរពេទ្យ មិន​ព្រម​ផ្ដល់​រថយន្ត សម្រាប់​ដឹក​សាកសព៕
 

 

 



ប្រភព ៖ sabay.com.kh

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី11  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play