ផ្សេងៗ

ព័ត៌មាន​ថ្មី iPhone 8 ​អាច​ប្រើ​ដែក​ជា​ស្នូល​កណ្ដាល​ ចំណាយ​ទាប​ហើយ​គុណភាព​ល្អ​ទៀត


 
​​ប្រភព​ពី​​ដៃគូ​ផ្គត់ផ្គង់​របស់​ Apple នៅ​តៃវ៉ាន់​ឲ្យ​ដឹង​ថា​​ ក្រុមហ៊ុន​ Apple ​អាច​នឹង​ប្រើ​ដែក​ជា​​​គ្រោង​នៅ​ចំ​កណ្ដាល​ iPhone 8 ដែល​មាន​តួ​ខ្លួន​មុខ​ក្រោយ​​ស្រោប​ដោយ​ផ្ទាំង​កញ្ចក់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ DigiTimes។
 
​ប្រភព​​បាន​លើក​ឡើង​ថា «iPhone ជំនាន់​បន្ទាប់​អាច​នឹង​បោះ​បង់​ចោល​​ការ​ប្រើ​អាលុយមីញ៉ូម​​ធ្វើ​ជា​ផ្ទាំង​​ខាង​ក្រោយ​ ហើយ​នឹង​​​មាន​ការ​ឌីហ្សាញ​ថ្មី​ដោយ​​ផ្នែក​មុខ​ និង ក្រោយ​នៃ​ទូរសព្ទ​​ស្រោប​ដោយ​​​ផ្ទាំង​កញ្ចក់ ហើយ​មាន​ដែក​ជា​គ្រោង​នៅ​​ផ្នែក​កណ្ដាល​នៃ​ផ្ទាំង​កញ្ចក់​ទាំង​ពីរ​នោះ។ ដែក​នោះ​គឺ​ជា​ដែក​អ៊ីណុក»។

ពី​មុន​មក​ Apple ធ្លាប់​​អនុវត្ត​ដំណើរ​ការ​ផលិត​នេះ​​លើ​ iPhone 4s ដែល​មាន​​ដែក​មួយ​ផ្ទាំង​នៅ​ចំ​កណ្ដាល​ផ្ទាំង​កញ្ចក់​ទាំង​ពីរ។ ប្រភព​ដដែល​ឲ្យ​ដឹង​ដែរ​ថា ​វិធី​សាស្ត្រ​ផលិត​នេះ​ចំណាយ​តិច​ជាង​ការ​ផលិត​ iPhone នា​ពេល​បច្ចុប្បន្ន​​ប្រមាណ​ ៣០% ទៅ​ ៥០% ហើយ​ការ​គ្រប់​គ្រង​លើ​គុណភាព​ក៏​មាន​ស្ថិរភាព​ជាង​ដែរ។

ដំណឹង​ដែល​ទទួល​បាន​​ពី​ប្រភព​ខាង​លើ​ក៏​បាន​គាំទ្រ​នូវ​ពាក្យ​ចចាមអារ៉ាម​​ថ្មីៗ​នេះ​ដែល​អះអាង​ថា iPhone ចេញ​ឆ្នាំ​នេះ​​យ៉ាង​តិច​​ក៏​មាន​មួយ​ម៉ូដែល​ ដែល​នឹង​មាន​ការ​រចនា​រូបរាង​ថ្មី​​ដោយ​តួ​ខ្លួន​ធ្វើ​ពី​កញ្ចក់ ស្រប​ពេល​ដែល​ផ្នែក​ខាង​ក្នុង​ធ្វើ​ពី​ដែក រួម​ទាំង​មាន​​ប្រើ​អេក្រង់​​កោង​ OLED ទៀត​ផង៕​​​​​​​

​​


ប្រភព៖ sabay.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play