សម្រស់

ទឹក​ដំឡូងបារាំង​អាច​បំបាត់​ស្នាម​សង្វារ​បាន​

​ដំឡូងបារាំង​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ និង​ជីវជាតិ​ជាច្រើន​ដែល​មាន​សារៈសំខាន់​សម្រាប់​ការលូតលាស់ និង​ជួសជុល​ដល់​កោសិកា​របស់​ស្បែក​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ប្រើប្រាស់​ដំឡូង​បាន​នោះ​គឺ អាច​កាត់​វា​ជា​ចំណិត​ក៏បាន ឬ​ស្ងោរ​វា​យក​ទឹក​។ បើសិន​ជា​អ្នក​ប្រើ​ចំណិត​ដំឡូងបារាំង​វិញ យក​ល្អ​គួរតែ​យក​វា​ទៅគ្រប់ ឬ​ត្រដុស​នៅលើ​ស្នាម​សង្វារ​ប្រមាណ ១០​នាទី​ជា​រៀងរាល់ថ្ងៃ ហើយ​ចូរ​ប្រាកដថា ទឹក​ដែល​ចេញពី​ដំឡូងបារាំង​នោះ​បាន​គ្រប់​នៅលើ​កន្លែង​មាន​សង្វា​ភ្លាមៗ​ដែរ​។ យក​ល្អ​គួរតែ​ទុកឲ្យ​ទឹក​ដំឡូងបារាំង​នោះ​ស្ងួត​ឲ្យ​អស់​សិន​ចាំ​លាងជម្រះ​វា​ចេញ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ដើម្បី​ជំរុញ​ដល់​ប្រសិទ្ធភាព​របស់​វា​កាន់តែខ្លាំង យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ និង​ស្បែក​មាន​សំណើម​គ្រប់គ្រាន់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play