ផ្សេងៗ

ឈិ​ន សុធា​រី និង លី ឌី​ណា បន្ត​វាយប្រហារ​គ្នា​រឿង​ស្នេហ៍




រាជធានី​ភ្នំពេញ ៖ ការ​ឌឺដង​រវាង​នាង​ឈិ​ន សុធា​រី និង​នាង​លី ឌី​ណា ចាប់ផ្តើម​ជា​ថ្មី បន្ទាប់​ពី​តារា​សម្តែង​ថ្មី​នាង​លី ឌី​ណា ចាត់​ទុក​នាង​ឈិ​ន សុធា​រី ជា​មនុស្ស​វិកលចរិត ហើយ​ប្រច័ណ្ឌប្តី​ហួសហេតុ ។

ការ​ចោទប្រកាន់​របស់​តារាចម្រៀង​នាង​ឈិ​ន សុធា​រី ទៅ​លើ​នាង​លី ឌី​ណា ថា​ដណ្តើម​ប្តី​របស់​ខ្លួន​គឺ​លោក​សុវណ្ណ មក​រា បន្ទាប់​ពី​កញ្ញា​ឌី​ណា រួម​សម្តែង​ជា​តួឯក​ក្នុង​ភាពយន្ត​ដែល​ដឹកនាំ​ដោយ​លោក​សុវណ្ណ មក​រា​។

ឈិ​ន សុធា​រី ចាត់​ទុក​លី ឌី​ណា ជា​អ្នក​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​រកាំរកូស​ស្ទើរ​គ្មាន​ដំណោះស្រាយ ខណៈ​ពេល​ដែល​នាង​កំពុង​មាន​បន្ទុក​ចិញ្ចឹម​បីបាច់​កូនភ្លោះ ។

បន្ទាប់​ពី​មានការ​ចោទប្រកាន់​នោះ​មក តារា​សម្តែង​នាង​លី ឌី​ណា ចេញ​មុខ​បកស្រាយ និង​បដិសេធ ដោយ​ថា​ជា​ការ​ចោទប្រកាន់​មិន​សម​ហេតុផល ។ តារា​សម្តែង​រូប​នេះ​បាន​ព្រមាន​ប្តឹង​ចំពោះ​ការ​ចោទប្រកាន់​នោះ ព្រមទាំង​ប្រើ​ពាក្យ​សំដី ធ្ងន់​ៗ​ដូច​ជា​ថា «​នាង​ឈិ​ន សុធា​រី ជា​មនុស្ស​វិកលចរិត និង​ប្រច័ណ្ឌប្តី​ហួសហេតុ​» ។

ពាក្យ​សម្តី​នេះ​ធ្វើ​ឲ្យ​តារាចម្រៀង​នាង​ឈិ​ន សុធា​រី ខឹង​ខ្លាំង និង​ឆ្លើយ​តប ភ្លាម​ៗ ។ សុធា​រី  ចាត់​ទុក​ការ​ប្រើ​ពាក្យ​សម្តី​របស់​នាង​លី ឌី​ណា ថា​គួរ​ឱ្យ​ហួសចិត្ត និង​អះអាង​ថា «​តារា​សម្តែង​ថ្មី​នេះ​មាន​ចិត្តជា​មនុស្ស ឬ​ក៏​ជា​សត្វ​» ។

តាម​រយៈ Comments ដែល​នាង​ឈិ​ន សុធា​រី ឆ្លើយ​តប​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​ខ្ញុំ​មិន​ដែល​និយាយ​អី ហើយ​ទទួលស្គាល់​ថា យល់​ច្រឡំ​អី​បន្តិច​ទ េ​ហើយ​គ្មាន​ការ​និយាយ​គ្នា ឬ​បកស្រាយ ឬ​បងប្អូន​ធម៌​អី​ទេ ។ នាង​នេះ​ជា​មេ​ចង្រៃ អ្នក​ឡប់ អ្នក​ឆ្កួត ពិតប្រាកដ គឺ​ស្រី​នេះ​ហើយ ព្រោះ​នាង​ដឹង​ហើយ​ថា ខ្ញុំ​ជា​ភរិយា​ស្របច្បាប់​របស់​លោក​សុវណ្ណ មក​រា ចុះ​ហេតុ​អ្វី​នាង​ហ៊ាន​ថ្លើមធំ​មក​មាន​ស្នេហា​លួចលាក់​ជាមួយ​ប្តី​ខ្ញុំ​ទៀត ? ដល់​ពេល​គេ​តាម​ទាន់ ថា​គេ​ប្រ​ច័​ណ្ទ ហើយ​ថា​ជា​រឿង​យល់​ច្រឡំ ហើយ​ឥឡូវ​ថា​ខ្ញុំ​ឆ្កួត​ទៀត ។

ទុក​ឱកាស​ឱ្យ​ច្រើន​ដង​ហើយ​ចាប់​បាន​សុំ​ទោស ហើយ​ថា​ឈប់ ហើយ​សុំ​ចុះ​លាងខ្លួន​ទៀត សុខចិត្ត​ឱ្យ​បកស្រាយ​លាងខ្លួន​ទៀត ខ្ញុំ​ធ្វើ​ល្អ ចិត្តធម៌ ចិត្ត​បុណ្យ​អស់​ប៉ុណ្ណឹង​ហើយ តែ​សុំ​កុំឱ្យ​និយាយ​អ្វី​ជ្រុល​ពេក​ណា​នាង ។

ដល់​ពេល​នេះ​ត្រូវ​ប្រុស​ស្នេហ៍​ដែល​ចិញ្ចឹម​ដឹង​ការណ៍​ពិត ទើប​មក​រញីរញ័រ​ចុះ​លាងខ្លួន​ម្តង​ហើយ​ម្តងទៀត​ដោយ​មិន​បាន​គិត​ពី​អារម្មណ៍​ប្រពន្ធ​គេ​ហើយ​ជា​ស្រី​ដូច​គ្នា ។ នាង​ប្រយ័ត្ន​កម្ម​ពៀរ ទេវតា​មាន​ភ្នែក សក្តិ​សិទ្ធិ​ណាស់​នាង​» ៕


ប្រភព ៖ kohsantepheapdaily.com.kh

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play