សម្រស់

មនុស្ស​ប្រុស​ពិតជា​ពេញចិត្ត មនុស្ស​ស្រី​ធាត់​មែន​ទេ​?

​បុរស​ជា​ច្រើន​ឆ្ងល់​ថា​តើ ហេតុ​អ្វី​មនុស្ស​ស្រី​ភាគច្រើន ចង់បាន​រាង​ស្គមៗ​? ពួកគេ​ប្រហែលជា​ចង់​ឲ្យ​ស្អាត​ដូច​តារា ឬ​ដើម្បី​ទាក់ទាញ​ភ្នែក​ប្រុសៗ​? ពួកគេ​ខិតខំ​តម​អាហារ ហាត់ប្រាណ និង​ស្វែងរក​វិធីសាស្ត្រ​ជាច្រើន ដើម្បី​សម្រក​ទម្ងន់ ហើយ​ពេល​ខ្លះ ដើម្បី​ស្រក ពួកគេ​មិន​គិត​អំពី​ផលប៉ះពាល់ ចំពោះ​សុខភាព​នោះទេ​។​

​ឆ្លង​តាម​ការសិក្សា​ជា​ច្រើន​បាន​រកឃើញថា មនុស្ស​ប្រុស​ប្រហែលជា ៦៥ ភាគរយ ពេញចិត្ត​មនុស្ស​ស្រី​ដែល​ធាត់​ទៅ​វិញ​នោះ​ទេ ហើយ​មាន​បុរស​ដល់​ទៅ ៧៤ ភាគរយ​ឯណោះ​ដែល​បាន​និយាយ​ត្រង់​ថា មនុស្ស​ស្រី​ស្គមៗ មិន​ងាយស្រួល​អោប ដូច​អ្នក​ធាត់​នោះទេ​។​

​មនុស្ស​ប្រុស​ក៏​គិត​ផងដែរ​ថា គេ​ចង់​បាន​មនុស្ស​ស្រី​ដែល​មាន​សម្រស់​ធម្មជាតិៗ មិនមែន​ប្រើ​ថ្នាំ ឬ​តម​អាហារ​សុខភាព ដើម្បី​សម្រស់​នោះទេ​។​

​មនុស្ស​ប្រុស​មួយ​ភាគ​ធំ​និយាយថា មនុស្ស​ស្រី​ដែល​ស្អាត ឬ​ស្គម​ពេក ពួក​គេ​ពិបាក​ថែរក្សា ឬ​គ្រប់គ្រង​ណាស់ ហើយ​អ្វី​ដែល​គេ​ត្រូវការ​ពិតប្រាកដ​នោះ គឺ​ចរិយា​សម្បត្តិ ចំណេះដឹង ពូជពង្ស និង​ទ្រព្យសម្បត្តិ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី12  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play