សុខភាពស្ដ្រី

កូន​ធាក់ ... អ្វី​ដែល​អ្នក​គួរ​ដឹង​!

តើ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក នឹង​ចាប់ផ្តើម​ធាក់​នៅពេលណា​?

​ការ​មាន​ផ្ទៃពោះ ប្រៀប​បាន​នឹង​ការបើក​ទំព័រ​ជីវិត​ថ្មី​មួយ សម្រាប់​ឪពុកម្តាយ​ថ្មោង​ថ្មី ដូច្នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់ ទៅលើ​សុខភាព និង​ការផ្លាស់ប្តូរ​នានា​។​

​ការ​មាន​ផ្ទៃពោះ នឹង​ធ្វើ​ឲ្យ​ម្តាយ​ជួប​នូវ​រឿងរ៉ាវ និង​បញ្ហា​ជាច្រើន រាប់​ទាំង​អារម្មណ៍​រីករាយ ពិបាក និង​បទពិសោធន៍​ថ្មីៗ​ក្នុង​ជីវិត​។ អ្វី​ដែល​អ្នក​ទន្ទឹង​ចង់ដឹង​នោះ ប្រហែល​ជា​ចលនា​ធាក់​របស់​កូន​ហើយ ពីព្រោះ អ្នក​ធ្លាប់​លឺ​ពាក្យ​ថា​កូន​ធាក់ ដូច្នេះ​ប្រហែល​ជា​អ្នក​ចង់​ដឹង​ថា​វា​យ៉ាងម៉េច​ខ្លះ​ហើយ​មែន​ទេ​?

១. សម្រាប់​អ្នក​ម្តាយ​ដែល​ធ្លាប់​មាន​កូន​ពី​មុន ការ​ធាក់​របស់​កូន​ទី​ពីរ​នេះ ប្រហែល​ជា​លឿន​ជាង​កូន​ទី​មួយ គឺ​ប្រហែលជា​នៅ​អំឡុង​សប្តាហ៍​ទី​១៦​។​

២. កូន​ដំបូង ប្រហែលជា​អាច​ឈាន​ដល់​សប្តាហ៍​ទី ១៨ ទៅ ២៤ ទើប​កូន​អាច​ធាក់​ឲ្យ​អ្នក​ដឹងបាន​។​

៣. ការ​ធាក់​របស់​កូន ក៏​អាស្រ័យ​ទៅលើ​សុខភាព និង​កម្លាំង​របស់​គេ​ផង​ដែរ ដូច្នេះ​របប​អាហារ និង​ការរស់នៅ​របស់​អ្នក ក៏​មាន​ជាប់ទាក់ទង​គ្នា​ដែរ​។​

៤. គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​អ្នក តាមដាន​ចលនា និង​ការ​ធាក់​របស់​កូន​ឲ្យបាន​ជាប់លាប់ មានន័យ​ថា បើ​គេ​ធាក់​ញាប់ ឬ​មិន​ធាក់​ទេ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម​។​

៥. ចាប់ពី​សប្តាហ៍​ទី ៣៦ ទៅ ការ​ធាក់​នឹង​ធ្លាក់​ចុះ ដោយសារ​ការលូតលាស់​ធំធាត់​របស់​កូន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play