របៀបរកលុយ

រកស៊ី​ដំបូង ត្រូវ​ប្រយ័ត្ន​ចំណុច​ទាំងនេះ ទើប​មិន​បរាជ័យ​

​បើ​មិន​ហ៊ាន​ប្រថុយ ធ្វើ​ម៉េច​ទើប​ជោគជ័យ​? ប៉ុន្តែ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់លាស់ មុន​នឹង​ប្រថុយ ទើប​អ្នក​ជោគជ័យ​។​

​ការចាប់ផ្តើម​របរ​រ​ក​ស៊ី​ក៏​ដូចគ្នា​ដែរ បើ​អ្នក​មិន​ចង់​បរាជ័យ​ទេ សូម​សិក្សា​នូវ​ចំណុច​សំខាន់​បី​ខាងក្រោម​នេះ ៖

១. គំនិត​
​អ្នក​ត្រូវ​មាន​គំនិត​ខ្លួនឯង ហើយ​ក៏​ត្រូវ​ពឹង​ទៅ​ជំនាញ សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ដែរ ថា​តើ​អ្នក​ពូកែ​អី ចង់​ធ្វើ​អី​? យ៉ាងណាមិញ ដាច់ខាត កុំ​រកស៊ី​តាម​ការ​ផ្អើល ឬ​ភាពជោគជ័យ​របស់​គេ​ឲ្យសោះ​។​

២. សមត្ថភាព​
​ចំណេះដឹង និង​សមត្ថភាព គឺជា​រឿង​សំខាន់បំផុត ហើយ​អ្នក​គួរ​សួរ​ខ្លួនឯង​ថា តើ​អ្នក​អាច​ធ្វើ​វា​បាន​ប៉ុណ្ណា​? ដើមទុន ក៏​ជា​រឿង​ចាំបាច់ ដែល​អ្នក​គួរ​គិតគូរ​ផង​ដែរ​។​

៣. រក​អ្វី​ដែល​ប្លែក ប៉ុន្តែ ជា​តម្រូវការ​របស់​ម​នុស្ស​
​អ្វី​ដែល​ប្លែក នឹង​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍ ហើយ​ចង់​សាក​សេវាកម្ម​របស់​អ្នក ប៉ុន្តែ អ្នក​ក៏ត្រូវ​គិតថា ប្លែក គឺជា​ការច្នៃប្រឌិត ដែល​មនុស្ស​ភាគច្រើន នឹង​ទទួលយក​វា​បាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play