របៀបរកលុយ

​គំនិត​ជោគជ័យ​ទាំង ១០ របស់​តារា​កំប្លែង Jonah Hill

Jonah Hill មិន​ត្រឹមតែ​ជា​តារា​កំប្លែង​ម្នាក់​នោះ​ទេ ប៉ុន្តែ គាត់​ក៏​មាន​ការ​បំផុសគំនិត​ជ្រៅជ្រះ​ផងដែរ​។ អ្នកខ្លះ អាច​ចងចាំ​កាយវិការ​កំប្លែង​របស់​គាត់ រី​ឯ​អ្នកខ្លះ​ទៀត នឹង​ចងចាំ​ពាក្យ​ដាស់តឿន និង​គំនិត​ជោគជ័យ​នានា ដែល​គាត់​បាន​ផ្តល់ឲ្យ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គាត់​ជា​មនុស្ស​ដែល​មាន​ជោគជ័យ​បំផុត នៅ​ក្នុង​អាជីព​ការងារ​។ គាត់​ជា​អ្នកនិពន្ធ ជា​ផលិតករ ជា​តារា​សម្តែង និង​ជា​តារា​កំប្លែង​។ តាមរយៈ​ទស្សនា​វ​ដ្តី​ហ្វ​ប (Forbes) គាត់​ជា​តារា ដែល​រក​ចំណួល​បាន​ច្រើនជាងគេ​ទី ២៨ នៅលើ​ពិភពលោក​នេះ ក្នុង​ឆ្នាំ ២០១៤-២០១៥ គឺ​ប្រហែលជា ១៦ លាន​ដុល្លារ​។​

​ចូរ​អាន​ពាក្យ​បំផុស​គំនិត ដែល​គាត់​បាន​ណែនាំ ៖

១០. បើ​ចង់ឲ្យ​គេ​សើច អ្នក​ត្រូវ​តែ​ព្យាយាម ហើយ​ធ្វើឲ្យ​គេ​សើច​ឲ្យបាន​
៩. ខ្ញុំ​ដឹង អ្វី​ដែល​ខ្ញុំ​ធ្វើ នឹង​បង្កើត​ជា​កំហុស ប៉ុន្តែ វា​ក៏​នឹង​ធ្វើឲ្យ​ខ្ញុំ​ជោគជ័យ​
៨. ខ្ញុំ​សម្រក​ទម្ងន់ មិនមែន​ចង់​ធ្វើ​តារា​នោះទេ ប៉ុន្តែ ខ្ញុំ​សម្រក​ទម្ងន់ ពីព្រោះ ខ្ញុំ​ចង់បាន​សុខភាព​ល្អ​
៧. ខ្ញុំ​រត់ ហាត់ប្រាណ អា​វ៉ង់ និង​ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ​
៦. ខ្ញុំ​រៀន​ពី​គ្រូ​ពី​របស់ខ្ញុំ ខ្ញុំ​អង្គុយ ហើយ​មើល​គាត់​ដោយ​ផ្ចិត​ផ្ចង់​
៥. អ្នក​ត្រូវ​តែ​ខ្លាំង កុំ​ល្ងង់​ពេក ... សេរីភាព គឺជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​
៤. ចែករំលែក និង​បើក​ចិត្តឲ្យទូ​លាយ សម្រាប់​មនុស្ស​ទូទៅ (​កុំ​លាក់​ចំណេះ និង​បទពិសោធន៍​របស់​អ្នក​)
៣. ពេល​អ្នក​បង្កើត ឬ​មាន​គំនិត​អ្វី កុំ​ខ្លាច​ក្នុង​ការបញ្ចេញ​វា​ឲ្យសោះ​
២. គុណធម៌ និង​សីលធម៌ ជា​អ្វី​ដែល​អ្នក​ត្រូវមាន​
១. វា​ជា​ការប្រសើរ​ណាស់ បើ​អ្នក​អាច​ធ្វើ​អ្នកដទៃ​ភ្ញាក់ផ្អើល ហើយ​ផ្លាស់ប្តូរ​ការគិត​របស់​គេ មក​រក​អ្នក​វិញ​នោះ​៕

​ប្រភព ៖ Moneyinc
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី16  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play