របៀបរកលុយ

ហេតុ​អ្វី​មនុស្ស​ជោគជ័យ​មួយចំនួន ចូលចិត្ត​ស្លៀកពាក់​សាមញ្ញាៗ ឬ​ដដែល​រាល់ថ្ងៃ​?

​លោក​អ្នក​ស្គាល់​ម្ចាស់ Facebook ទេ​? អ្នក​មាន​ដឹង​ទេ​ថា មហាសេដ្ឋី​ពិភពលោក​ម្នាក់នេះ មាន​ខោអាវ​តែ​ប៉ុន្មាន​កំផ្លេ​ប៉ុណ្ណោះ ហើយ​មិន​សូវ​ជា​មាន​តម្លៃ​ខ្លាំង ដូច​អ្នក​មាន ឬ​មហាសេដ្ឋី​ដទៃ​នោះ​ទេ​។​

​រីឯ​បា​រ៉ាក់​អូបា​ម៉ា​វិញ កម្រ​នឹង​ប្តូរ​ឯកសណ្ឋាន​ណាស់ គឺ​គាត់​ប្រើ​តែ​ពណ៌​ខៀវ ឬ​ប្រផេះ​ប៉ុណ្ណោះ​។​ ស្ទីវចប របស់ Apple និង Bill Gate របស់ Microsoft ក៏ច្រើនធ្វើបែបនេះដែរ។

​ផ្ទុយទៅវិញ មនុស្ស​មួយចំនួន​ចេះ​តែ​ចង់​ស្លៀកពាក់ និង​ប្រើប្រាស់​របស់​របរ​ទំនើបៗ ដើម្បី​អួត​បង្ហាញ​ឲ្យគេ​ដឹងថា គេ​ជា​អ្នកមាន គេ​ជា​មនុស្ស​ឡូយ​ឆាយ តែ​ជា​ការពិត ពួកគេ​ទាំងនោះ ភាគច្រើន មិនសូវ​មាន​ធនធាន​គ្រប់គ្រាន់​នោះ​ឡើយ​។​

​យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន ថា​តើ​ហេតុអ្វី អ្នកមាន ឬ​មហាសេដ្ឋី​មួយចំនួន ចេះ​តែ​ស្លៀកពាក់​សាមញ្ញ និង​ដដែលៗ​។​

១. ចំណេញ​ពេលវេលា ពីព្រោះ មួយ​នាទី​របស់​ពួកគេ ស្មើនឹង​រាប់​ពាន់ រាប់ម៉ឺន ឬ​រាប់សែន​ដុល្លារ​
២. មាន​អារម្មណ៍​ធូរស្រាល និង​មិន​មាន​សម្ពាធ​
៣. បង្ហាញ​ពី​សម្លៀកបំពាក់ នៃ​ភាពជោគជ័យ​របស់​គេ​
៤. មិនចាំបាច់​សម្រេចចិត្ត ថា​ថ្ងៃនេះ ត្រូវ​ពាក់​អ្វី ថ្ងៃនោះ ត្រូវ​ពាក់​អ្វី​
៥. មិន​ចាំបាច់​រៀបចំ​ទុកដាក់​ច្រើន​
៦. ងាយស្រួល​ទំនាក់ទំនង ពីព្រោះ សម្លៀក​បំពាក់ នឹង​ធ្វើ​ទំនាក់ទំនង ឬ​ភាពជិតស្និទ្ធ​ចុះខ្សោយ​
៧. សន្សំ​លុយ មិនចាំបាច់​ខ្ជះខ្ជាយ​ពេលវេលា និង​ប្រាក់កាស ដើម្បី​ទិញ​ថ្មី​ច្រើន​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play