របៀបរកលុយ

ចៅហ្វាយ​ល្អ តែង​ធ្វើ​រឿង​ទាំង ១០ នេះ បើ​មិន​ចង់ឲ្យ​កូន​ចៅល្អ រត់​ចោល​អស់​ទេ​

ឃ្លា​មួយ​គេ​និយាយថា ៖ “​មនុស្ស​យើង​មិន​ងាយ​បោះបង់ ចោល​ការងារ​លំបាក​នោះទេ ប៉ុន្តែ ពួកគេ​នឹង​រត់ចោល​ថៅកែ ឬ​មេ​អាក្រក់​”​។

“​ថៅកែ​ល្អ កម្រ​នឹង​គិត​អំពី​ការងារ​របស់​ខ្លួន​ណាស់ ប៉ុន្តែ ពួកគេ​ខ្វាយខ្វល់​អំពី​ការងារ និង​ទុក្ខលំបាក​របស់​កូនចៅ ដែល​ធ្វើ​ការឲ្យគាត់​” - នេះ​ជា​សម្តី​របស់ H. S. M. Burns​។​

​ខាងក្រោម​នេះ គឺជា​ដំបូន្មាន​ល្អៗ​សម្រាប់ អ្នក​ដែល​កំពុង​ធ្វើ​ជា​មេ​គេ ជា​ចៅហ្វាយ​គេ ដើម្បី​ថែរក្សា​បុគ្គលិក​ល្អៗ និង​ជួយ​ឲ្យ​ក្រុមហ៊ុន និង​អ្នក​ទាំងអស់​គ្នា​ចម្រើន​ជាមួយគ្នា ៖

១. ចែករំលែក​ព័ត៌មាន​ទាំងអស់ ឲ្យ​កូនចៅ​បាន​ដឹង​
២. គិត​អំពី​ការងារ​ជា​ក្រុម និង​ប្រយោជន៍​រួម​
៣. លើកកម្ពស់ លើកទឹកចិត្ត និង​បណ្តុះបណ្តាល​អ្នក​មាន​សមត្ថភាព និង​អ្នក​ខំ​ប្រឹងប្រែង​ធ្វើការ​
៤. គោរព​ពេលវេលា ដូចជា​ការប្រជុំ ឬ​ការ​ណាត់​ផ្សេងៗ​
៥. មាន​មនោសញ្ចេតនា ហើយ​គិតគូរ​ដល់​អារម្មណ៍ និង​ទុក្ខ​លំបាក​បុគ្គលិក​
៦. មិន​ស្តីបន្ទោស តែ​និយាយស្តី​ក្នុងន័យកែ​ល​ម្អ​
៧. ចេះ​និយាយ​ពាក្យ​ថា អរគុណ និង​សុំ​ទោស​
៨. ជួយ​ការពារ​កូនចៅ​
៩. មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូនចៅ និង​ភ្ញៀវ​
១០. ដឹកនាំ​កូនចៅ ទៅកាន់​ភាព​រីកចម្រើន​៕

​ប្រភព ៖ Huffington Post
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី16  កុម្ភៈ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play