ជំងឺបេះដូង

ចង់​ឲ្យ​បេះ​ដូង​មាន​សុខភាព​ល្អ អ្នក​គួរ​យកចិត្តទុកដាក់ លើ​ចំណុច​ទាំង​បួន​នេះ​

មាន​រឿង​មួយ​ចំនួន ដែល​បងប្អូន​គួរតែ​ដឹង ទាក់ទង​ទៅនឹង​សុខភាព​បេះដូង​។ មនុស្ស​ជាច្រើន​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ជំងឺ​បេះដូង ដែល​បណ្តាលមកពី​កត្តា និង​មូលហេតុ​នានា​។ ជំងឺ​បេះដូង អាច​កើតមានឡើង​ដោយសារ​មូលហេតុ​ជាច្រើន រាប់​ទាំង​អាយុ និង​ប្រវត្តិ​គ្រួសារ​របស់​អ្នក​។ វា​ក៏​អាច​ជាប់​ទាក់ទង​ទៅនឹង​ការជក់បារី ការ​ផឹកស្រា សកម្មភាព​ប្រចាំថ្ងៃ ភាព​តានតឹង​។​ល​។​

​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​បេះដូង បាន​និយាយថា ៨០ ភាគរយ​នៃ​ជំងឺ​បេះដូង គឺ​អាច​ការពារ​បាន​។ ដូច្នេះ ចំណេះដឹង និង​ការ​ស្វែង​ពី​បញ្ហា​សុខភាព​ពិត​ជា​សំខាន់​ណាស់ ដូច្នេះ ហើយ​អ្នក​គួរតែ​យកចិត្តទុកដាក់ និង​ថែរក្សា​សុខភាព ដើម្បី​អាច​រស់​បាន​យូរ​ដោយ​រីករាយ និង​មាន​រាងកាយ​មាំមួន​។​

៤ ចំណុច ដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន និង​ត្រួតពិនិត្យ​សុខភាព​ទាំង​នេះ ឲ្យបាន​ដឹតដល់ និង​ទៀងទាត់ ៖

១. សម្ពាធ​ឈាម​
២. កម្រិត​ជាតិ​ស្ករ​
៣. កូឡេស​ស្តេ​រ៉ូល​
៤. ទម្ងន់​ខ្លួន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play