ជំងឺបេះដូង

​អស្ចារ្យ​ណាស់ ផ្លែ​ទទឹម​អាច​លាង​សម្អាត​សរសៃឈាម​បាន​យ៉ាង​ឡូយ​!!!

​តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Clinical Nutrition បានឲ្យដឹងថា ទឹក​របស់​ផ្លែ​ទទឹម​មាន​សមត្ថភាព​ជា Antiatherogenic ដ៏​ខ្លាំងក្លា ដែល​វា​អាច​ប្រឆាំង​នឹង​ការ​កើត​ជា​កំណកខ្លាញ់​ជាប់​ជញ្ជាំង​សរសៃឈាម​អាក់ទែ​បាន​។

​ផ្លែ​ទទឹម​សម្បូរ​ទៅ​ដោយ​សារធាតុ Polyphenols និង​អត់​ទី​អុកស៊ី​ដង់​ផ្សេងៗ​ទៀត ដែល​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការបង្ការ​កុំឲ្យ​មាន​ដំបៅ​ក្រិន​រឹង​ក្នុង​សរសៃឈាម និង​កាត់បន្ថយ​ការធ្វើ​អុកស៊ីតកម្ម​លើកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ទៀត​។

មាន​ការសិក្សា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បញ្ជាក់ថា ផ្លែ​ទទឹម​អាច​បន្ថយ​សម្ពាធ​អុកស៊ីត​កម្ម និង​ការ​រលាក​ក្នុង​ជញ្ជាំង​សរសៃឈាម ដែល​អាច​ការពា​រសរ​សៃឈា​មពី​ការកើតជាកំ​ណកបាន​។
​អំណះអំណាង​តាមបែប​វិទ្យាសាស្ត្រ​អំពី​ប្រយោជន៍​នៃ​ផ្លែ​ទទឹម​៖

  • ​វា​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក ដែល​ការ​រលាក​នេះ​ច្រើនតែ​ដើរតួនាទី​ដ៏​សំខាន់​នាំ​ឲ្យទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ រួម​ទាំង​ជំងឺ​បេះដូង​ផងដែរ​។
  • ​បន្ថយ​ការរីក​ធំ​របស់​បេះដូង​
  • ​មាន​សមត្ថភាព​ប្រឆាំងនឹង​បាក់តេរី និង​វីរុស​ជា​ពិសេស​ការពារ​មិន​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ C និង​រលាក​សួត​ជាដើម​
  • ​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា ព្រមទាំង​បន្ថយ​សម្ពាធ​អុកស៊ីតកម្ម​ក្នុង​ឈាម​
  • ​បន្ថយ​ការស្ទះ​ជាតិ​ខ្លាញ់​ក្នុង​សាច់ដុំ​បេះដូង​
  • ​បន្ថយ​សម្ពាធ​ឈាម ដោយសារ​តែ​ទឹក​ផ្លែ​ទទឹម​មាន​សារធាតុ Angiotensin Converting Enzyme Inhibiting ព្រមទាំង​ជំរុញ​ដល់ Nitric Oxide ទៀត ដែល​វា​ទាំងពីរ​នេះ​សុទ្ធតែ​អំណោយផល​ដល់​ការបន្ថយ​សម្ពាធ​ឈាម​។
  • ​បន្ថយ​ភាពមិនធម្មតា​ក្នុង​លទ្ធផល​ថត​បេះដូង ECG៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play