របៀបរកលុយ

រដូវកាលដំឡើងប្រាក់ខែ គួរយកចិត្តចៅហ្វាយនាយបែបណាទៅ?

អ្នកធ្វើការឯកជនភាគច្រើន មានឱកាសឡើងប្រាក់ខែម្តង ឬពីរដងក្នុងមួយឆ្នាំ ហើយវេលានេះហើយ ដែលអ្នកគួរយកចិត្តទុកដាក់ និងធ្វើការឲ្យបានល្អ ដើម្បីឲ្យចៅហ្វាយមើលឃើញ ហើយមានចិត្តដំឡើងប្រាក់ខែឲ្យអ្នកបានច្រើនបន្តិច។

ទន្ទឹមនឹងនេះដែរ តើអ្នកគួរធ្វើដូចម្តេចទៅ ដើម្បីឲ្យមេរបស់រីករាយ ហើយសប្បាយចិត្តនឹងដំឡើងប្រាក់ខែឲ្យ?

បើចេះទិកនិចខាងក្រោមនេះ ធានា ឆ្នាំនេះច្បាស់ជាគ្រប់ទឹកហើយ។

១- ខិតខំប្រឹងប្រែងធ្វើការ ទោះបីជានៅក្រោយខ្នងមេក៏ដោយ ពីព្រោះ មេរបស់អ្នកមិនល្ងង់នោះទេ ហើយបើគាត់ដឹងថា នរណាខំប្រឹងប្រែងធ្វើការខ្លាំងបែបនេះ គាត់ប្រាកដជាមិនស្តាយលុយឲ្យមនុស្សម្នាក់នោះឡើយ

២- កុំនិយាយដើមមេ ឬអ្នកធ្វើការជាមួយគ្នា ពីព្រោះ វាជាទង្វើអសីលធម៌ ហើយធ្វើឲ្យអ្នក ក្លាយជាមនុស្សគ្មានតម្លៃ

៣- ញញឹម ញញឹម ញញឹម! ស្នាមញញឹម នឹងនាំសំណាងដល់រូបអ្នក

៤- ផ្តល់ការគោរពចំពោះថ្នាក់ដឹកនាំ និងក្រុមការងាររបស់អ្នក

៥- ធ្វើការលើសម៉ោងបន្តិច ហើយការមកមុន ទៅយឺត គឺជាទង្វើប្រពៃ ហើយល្អបំផុត ក្នុងនាមជាបុគ្គលិកល្អម្នាក់

៦- ផ្តល់ភាពភ្ញាក់ផ្អើលដល់ចៅហា្វយ និងមិត្តរួមការងារ ដោយការបញ្ចប់ការងារមុនថ្ងៃកំណត់៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
ប្រភព ៖ Boldsky

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play