ជំងឺទឹកនោមផ្អែម

មាន​ការបង្ក​រោគ​នៅ​ប្រអប់ជើង​អ្នកជំងឺ​ទឹកនោមផ្អែម គួរ​ព្យាបាល​បែប​ណា​ទៅ​?

​ជំងឺ​ទឹកនោម​ផ្អែម តែងតែ​បង្ក​ជា​ផលវិបាក​ជា​ច្រើន​ខុសៗ​គ្នា ហើយ​មួយ​ក្នុងចំណោម​នោះ​ក៏​មាន​ការ​កាត់​អវៈយវៈ​ផងដែរ​។ រឿង​នេះ​ច្រើន​តែ​មាន​ជាប់​ទាក់ទង​នឹង​ការបង្ក​រោគ​ធ្ងន់ធ្ងរ​នៅ​ជើង​ដោយសារតែរ​ប់ត​ឈាមរ​ត់ទៅ​ចិញ្ចឹម​កន្លែង​នេះ​មិនបាន​ល្អ​។

​អ្នកជំងឺ​ទឹកនោមផ្អែម​ពិតជា​ងាយ​មាន​ការបង្ក​រោគ​នៅ​ប្រអប់ជើង​ខ្លាំងណាស់​។ ពេលខ្លះ ទោះបីជា​ការ​ដាច់ដោច​សាច់​បន្តិចបន្តួច​ក៏​អាច​នាំ​ឲ្យទៅ​ជា​ការបង្ករោគ​ធ្ងន់ធ្ងរ​បានដែរ​។ ចាប់តាំងពី​របត់​ឈាម​រត់​មិន​បាន​ល្អ​មក ដូច្នេះ​វា​ពិតជា​ពិបាក​ធ្វើ​ឲ្យ​របួសឆាប់​ជា​ខ្លាំង​ណាស់​។

ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឲ្យ​ការព្យាបាល​របួស​នៅ​នឹង​កន្លែង​មាន​ប្រយោជន៍​ច្រើនជាង​។ មាន​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​បានជ្រើសរើស​វិធី​គ្រប់គ្រង​ការបង្ក​រោគ​របស់​ខ្លួន​តាមរយៈ​ការប្រើ​វិធី​មួយចំនួន​ដូច​ខាងក្រោម​នេះ​៖

ជែល​ប្រទាល​កន្ទុយក្រពើ​
ជែល​ប្រទាល​កន្ទុយក្រ​ពើមាន​ប្រយោជន៍​ណាស់​ក្នុង​ការប្រឆាំង​ការបង្ក​រោគ​នៅ​ប្រអប់ជើង​របស់​អ្នកជំងឺ​ទឹកនោម​ផ្អែម​។ នេះ​ដោយសារ​តែ​សារធាតុ​ដ៏​ល្អ​របស់​វា​អាច​កំចាត់​បាក់តេរី​បង្ក​រោគ​បាន​។ ក្រៅពីនេះ វា​ក៏​ជួយ​សម្រួល​ដល់​ការឈឺចាប់ និង​ការ​រលាក​ដែល​កើតចេញ​ពី​ជើង​ដែល​ឆ្លង​រោគ​ដែរ​។

យឹន​សិន​
មនុស្ស​គ្រប់គ្នា​ដឹង​រួចហើយ​ថា យឹន​សិន​មាន​សមត្ថភា​ពជួយ​បង្កើន​ថាមពល​ដល់​រាងកាយ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ដូច្នេះ​វា​ក៏​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​។ វា​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​រាងកាយ​កាន់តែ​មាន​ថាមពល​គ្រប់គ្រាន់​ប្រឆាំង​នឹង​ការបង្ក​រោគ​នៅ​ប្រអប់ជើង​។

ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​
ចាប់តាំងពី​មូលហេតុ​នៃ​ការបង្ក​រោគ​នៅ​ប្រអប់ជើង​អ្នកជំងឺ​ទឹកនោម​ផ្អែម​កើតឡើង​ដោយសារ​របត់​ឈាម​មិនល្អ​មក ការ​ញា់ំ​របស់​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​អាចជួយ​ជំរុញ​ដល់​របួស​ឆាប់​ជា​បាន ដោយសារ​តែ​ជា​ធ្វើឲ្យ​របត់​ឈាមរ​ត់​បាន​ល្អ​។ ប៉ុន្តែ​ចូរ​ជ្រើសរើស​ភេសជ្ជៈ​ណា​ដែល​គ្មាន​ជាតិ​ផ្អែម​។​

អាហារ​សម្បូរ​ជាតិ​ស័ង្គសី​
ជាតិ​ស័ង្គសី​គឺជា​ជីវជាតិ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​បាន​។ សម្រាប់​អ្នក​ដែល​មាន​ការបង្ក​រោគ​នៅ​ប្រអប់ជើង​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័ង្គសី​ឲ្យបាន​ច្រើន​។ អ្នក​អាច​រក​ជាតិ​ស័ង្គសីបាន​ក្នុង​អាហារ​ដូចជា សាច់​ចៀម សាច់គោ អាហារ​សមុទ្រ ស្ពៃ​ស្ពីណា​ច គ្រាប់​ធញ្ញជាតិ​ជាដើម​។​

អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូម​
ជីវជាតិ​មួយ​ទៀត​ដែល​ត្រូវបាន​គេ​ដឹងថា​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដែរនោះ​គឺ​ម៉ាញ៉េ​ស្យូម​។ វា​គឺជា​ហេតុផល​ច្បាស់លាស់​មួយ​ទៀត​ដែល​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​គួរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េស្យូម​ជា​ទៀងទាត់​។ អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េស្យូ​មមានដូចជា គ្រាប់​ធញ្ញជាតិ ផ្លែ​ប័រ ផ្លែ​ចេក និង​ត្រី​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី25  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play