បើអ៊ីចឹង តើអ្នកដឹងថា បុគ្គលដ៏ជោគជ័យ និងជាសេដ្ឋីផ្នែកបច្ចេកវិទ្យាឈ្មោះ Bill Gate ចូលចិត្តធ្វើអ្វីដែរ មុនពេលចូលគេង ទើបបានជាគាត់ទទួលបានភាពជោគជ័យ ដូចសព្វថ្ងៃនេះ?"/> តើអ្នកដឹងទេថា មហាសេដ្ឋី Bill Gates ធ្វើអ្វីមុនចូលគេង?

របៀបរកលុយ

តើអ្នកដឹងទេថា មហាសេដ្ឋី Bill Gates ធ្វើអ្វីមុនចូលគេង?

មនុស្សគ្រប់គ្នាតែងតែមានទម្លាប់ ឬការងារប្រចាំថ្ងៃរៀងៗខ្លួន ប៉ុន្តែ ទម្លាប់អ្នកខ្លះ គឺអាក្រក់ ហើយដែលកាន់តែធ្វើពួកគេ កាន់តែមានសុខភាពទន់ខ្សោយ ឬបរាជ័យក្នងរបររកស៊ីជាដើម ប៉ុន្តែ អ្នកខ្លះវិញ គឺមានទម្លាប់ល្អមែនទែន រហូតដល់គេយកមកចុះផ្សាយ ដើម្បីធ្វើជាការអប់រំមនុស្សម្នាទៀតផង។

បើអ៊ីចឹង តើអ្នកដឹងថា បុគ្គលដ៏ជោគជ័យ និងជាសេដ្ឋីផ្នែកបច្ចេកវិទ្យាឈ្មោះ Bill Gate ចូលចិត្តធ្វើអ្វីដែរ មុនពេលចូលគេង ទើបបានជាគាត់ទទួលបានភាពជោគជ័យ ដូចសព្វថ្ងៃនេះ?

មនុស្សម្នាក់មានពេលវេលា ២៤ ម៉ោងក្នុងមួយថ្ងៃដូចគ្នា ដូច្នេះ បើអ្នកចេះប្រើវាដោយមានប្រសិទ្ធភាព នោះឱកាសជោគជ័យរបស់អ្នក គឺខ្ពស់ខ្លាំងណាស់។
យោងតាមសមាគមន៍ Sleep Foundation បានឲ្យដឹងថា មនុស្សយើងគួរតែគេងឲ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ ដើម្បីមានសុខភាពល្អ និងបំពេញការងារបានពេញលេញ។

យ៉ាងណាមិញ បុគ្គលជោគជ័យមួយចំនួន គេងមិនបានច្រើនដូចគេណែនាំឡើយ ពីព្រោះ ពួកគេផ្តោតសំខាន់ទៅលើការងារ និងភាពជោគជ័យជាសំខាន់។ ឧទាហរណ៍ ប្រធានាធិបតេយ្យថ្មីរបស់អាមេរិច លោកដូណាល់ត្រាំ គេងប្រហែលជាតែ ៤ ម៉ោងប៉ុណ្ណោះ។ ហើយអ្នកខ្លះទៀត គឺរឹតតែតិចជាងនេះទៅទៀត។

ក្រឡេកមកមើល ប្រធានបទយើងវិញ តើលោកបើអ៊ីចឹង តើអ្នកដឹងទេថា មហាសេដ្ឋី Bill Gates ធ្វើអ្វីមុនចូលគេង? គឺគាត់តែងអានសៀវភៅឲ្យបានរយៈពេល ១ ម៉ោង ទោះបីជាគាត់រវល់ ឬយប់ជ្រៅយ៉ាងណាក៏ដោយ។ គាត់ព្យាយាមបញ្ចប់សៀវភៅដែលគាត់កំពុងអាន ក្នុងរយៈពេលមួយអាទិត្យ ហើយគាត់ក៏បានកត់ត្រាទុក សៀវភៅដែលគាត់ចូលចិត្តអានផងដែរ៕ 

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
ប្រភព ៖ Business Insider

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី29  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play