ដាច់សរសៃឈាមខួរក្បាល

គន្លឹះ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​ប៉ះពាល់​លើ​មនុស្ស​គ្រប់រូប​ទាំង​អស់​ដោយ​មិន​រើស​អាយុ ឬ​ភេទ​ឡើយ​។ អ្នក​ប្រហែលជា​គិតថា ខ្លួនឯង​មាន​សុខភាព​ល្អ​ហើយ តែ​មួយ​នាទី​ក្រោយ អ្នក​អាច​នឹងរង​បញ្ហា​លើ​បេះដូង​ក៏​ថា​បាន​ដែរ​។ ថ្វិ​បើ​អ្នក​ដែល​ឧស្សាហ៍​ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏ដោយ ក៏​អ្នក​មិន​អាច​ច្បាស់​១០០​ភាគរយ​ថា ពួកគេ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។

​យ៉ាងណាមិញ បើសិន​ជា​អ្នក​ចង់​ចៀងវាង​មិនកើ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មែន​នោះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

  • ​បើសិន​ជា​អ្នក​ឧស្សាហ៍​បាក់​ទឹកចិត្ត នោះ​អ្នក​ពិតជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​ហើយ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​លុបបំបាត់​មូលហេតុ និង​ដោះស្រាយ​វាឲ្យ​បាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​
  • ​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​អ្នកជំងឺ​គ្រប់​រូប​ហាត់ប្រាណ​ជា​ទៀត​ទាត់ ព្រោះ​វា​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ជាច្រើន​មុខ​បាន ហើយ​ក្នុងនោះ​ក៏​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​
  • ​ការ​គេង​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការជួយ​ឲ្យ​រាងកាយ​ទាំងមូល​មាន​សុខភាព​ល្អ ហើយ​ក៏​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​នាំឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។​
  • ​ចូរ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​បាន​ហើយ ព្រោះ​កាលណា​ញ៉ាំ​ច្រើន​ពេក​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ថ្លើម​ទេ តែ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ក៏ឡើង​ខ្ពស់​រហូតដល់​ឆាប់​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទៀត​
  • ​ការ​ដែល​មាន​ទម្លាប់​ប្រើ​ប្រេង​អូ​លីវ​សម្រាប់​ធ្វើ​ជា​ម្ហូប​ញ៉ាំ គឺជា​រឿង​ល្អ​មួយ ព្រោះ​អ្នកនឹង​ទទួលបាន​ជីវជាតិ​ជាច្រើន​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ទប់ស្កាត់​ជំងឺ ព្រមទាំង​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​
  • ​វិធីសាស្ត្រ​មួយ​ផ្សេងទៀត​ក្នុង​ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺ សិក្សា​ពី​របៀប​គ្រប់គ្រង​ទម្ងន់​។ បើសិន​ជា​អ្នក​អាច​គ្រប់គ្រង​ទម្ងន់​ឲ្យ​ស្ថិតក្នុងស​ភាព​ធម្មតា​បាន ព្រមទាំង​ហាត់ប្រាណ​ទៀងទាត់​ទៀត​នោះ អ្នក​នឹង​អាច​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​យ៉ាង​ជោគជ័យ​ជាមិនខាន​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី16  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play